ទីបំផុតការ៉េមមិនចេះរលាយគឺពិតជាមានមែន
អ្នកជំនាញផ្នែកចំណីអាហារបានបង្កើតការ៉េមមួយឡើងដែលមិនចេះរលាយ សម្រាប់លក់ជូនដល់ភ្ញៀវទេសចរ នារដូវក្ដៅនេះ នៅឯប្រទេសអង់គ្លេស។ ការ៉េមនេះឈ្មោះថា Gastronaut Ice-cream ដែលវាអាចរក្សាទុកក្នុងកម្រិតសីតុណ្ហភាពណាក៏បាន ដោយមិនចាំបាច់ខ្លាចវារលាយ ហើយរសជាតិគឺនៅដដែល។
ជាការពិតណាស់វាគឺជាការ៉េម ប្រភេទស្ងួត ដែលភាគច្រើន គេតែងលក់វា កំឡុងពេលរដូវក្ដៅ ឬ លក់ជូន អ្នកដែលធ្វើដំណើរ ទៅកាន់តំបន់ឆ្ងាយៗ ដែលពួកគេចូលចិត្តពិសាការ៉េម ផ្អែមៗ និងត្រជាក់ ហើយវាគឺជាការ៉េមដែលពួកគេគួរជ្រើសរើស។ វាស្ងួតពិតមែន តែនៅពេលអ្នកខាំវា វានឹងរលាយ ហើយមានរសជាតិផ្អែមឆ្ងាញ់ដូចការ៉េមធម្មតាដែរ៕
[caption id="attachment_19110" align="aligncenter" width="500"] http://www.mirror.co.uk/[/caption]
[caption id="attachment_19111" align="aligncenter" width="500"] http://www.mirror.co.uk/[/caption]
[caption id="attachment_19112" align="aligncenter" width="600"] http://www.mirror.co.uk/[/caption]
[caption id="attachment_19113" align="aligncenter" width="600"] http://www.mirror.co.uk/[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.mirror.co.uk