ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​កម្លាំង​ចិត្ត​​បន្ត​​ដំណើរ​ជីវិត​របស់​អ្នក​ទៅ​មុខ​រហូត​នោះ?​



មនុស្សគ្រប់គ្នាធ្វើការតស៊ូយ៉ាងណាក៏ពួកគេនៅតែមានពេលវេលាបាក់ទឹកចិត្ត ដោយមិនដឹងថាជីវិតមានន័យអ្វី? តើពួកគេខំប្រឹងដើម្បីអ្វី? ឬរស់នៅដើម្បីអ្នកណា? ជាដើម ដូចនេះអ្វីដែលអ្នកគួរធ្វើនោះគឺមិនត្រូវអស់សង្ឃឹមជាដាច់ខាតហើយត្រូវរៀនឲ្យកម្លាំងចិត្តខ្លួនឯងជានិច្ច តាមវិធីផ្សេងៗដែលអាចធ្វើបាន ហើយក៏ព្យាយាមធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អជារៀងរាល់ថ្ងៃដែរ។ ការធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អគឺប្រៀបបានទៅនឹងការចាក់សាំងអីចឹងដែរ នៅពេលដែលអ្នកចាក់សាំងពេញនោះ កម្លាំងចិត្តរបស់អ្នកក៏នឹងមានច្រើនដូចគ្នា ហើយអ្វីៗទាំងអស់នេះគឺជាជម្រើសក៏ដូចជាទំនួលខុសត្រូវរបស់អ្នកទាំងស្រុង។ នាពេលនេះ នរណាៗក៏រវល់ដែរតែអ្វីដែលចោតជាបញ្ហានោះគឺថា តើអ្នកមានពេលសម្រាកខ្លះដែរឬមួយក៏អត់ទេ ព្រោះថាភាពមមាញឹកនេះឯងបានធ្វើឲ្យអ្នកគ្មានពេលដើម្បីគិតពីរឿងអ្វីល្អៗឬវិជ្ជមានសោះ ហេតុនេះហើយអ្នកគួរតែព្យាយាមស្វែងរកពេលវេលាសម្រាកណាមួយដ៏ល្អ ដើម្បីគិតរឿងល្អឲ្យច្រើនផងដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com
X
5s