ធ្លាប់តែឃើញ Power Bank សម្រាប់ទូរស័ព្ទ តែឥឡូវមាន Power Bank សាក Smartwatch ទៀត ទំហំយ៉ាងតូចច្រឡឹង (Video)
ជាការពិតហើយដែល Power Bank ទូទៅដែលអាចសាកថ្មទូរស័ព្ទ ក៏អាចត្រូវគេយកមកសាកថ្មលើនាឡិកាឆ្លាតវៃ Smartwatch បានដូចគ្នា។ យ៉ាងណាដុំសាកថ្មតូចច្រឡឹងម៉ូដែល Diskus Portable MFI នេះ ត្រូវបានផលិតឡើងជាពិសេស សម្រាប់សាកថ្ម Apple Watch ក៏ដូចជា Smartwatch ដទៃបាន ជាមួយទំហំតូចងាយស្រួលដាក់តាមខ្លួន។
https://youtu.be/WGO7_mWBuxw
Diskus Portable MFI នេះ មានទំហំតូចជាង Power Bank ទូទៅនាពេលបច្ចុប្បន្ន។ បើមើលទៅតាមរូបខាងលើឃើញថា វាមានទំហំយ៉ាងតូច មិនស្មើមុខនាឡិកា Apple Watch ផង គ្រាន់តែវាមានកម្រាស់ជាងបន្តិចប៉ុណ្ណោះ។ ដូច្នេះ អ្នកប្រើប្រាស់នឹងមានភាពងាយស្រួលដាក់តាមខ្លួន ដើម្បីសាកថ្មនាឡិកាឆ្លាតវៃបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងមិនបាច់ស្ពាយ Power Bank ដែលមានទំហំធំៗ និងធ្ងន់ៗដូចពេលបច្ចុប្បន្ន។
យ៉ាងណាកូន Power Bank តូចច្រឡឹង MFI Apple Watch Charger នេះស្ថិតនៅក្នុងគម្រោងផលិត ដែលកំពុងស្វែងរកមូលនិធិនៅលើគេហទំព័រ Kickstarter នៅឡើយ។ នៅពេលមានលក់លើទីផ្សារវាប្រហែលមានតម្លៃត្រឹមតែ ២៨ដុល្លារប៉ុណ្ណោះ៕