ឱកាស​ល្អ​ៗ​សម្រាប់​អ្នក​ចេះ​ភាសា​ចិន ដែល​អ្នក​ដទៃ​មិន​ងាយ​ទទួល​បាន​



មនុស្សមួយចំនួនតែងគិតថា ការរៀនភាសាចិនគឺហាក់ដូចជាពិបាកណាស់សម្រាប់ពួកគេ។ តែការពិតគឺមិនដូច្នោះទេ អ្នកអាចប្រើពេលទំនេរខ្លះ រៀននៅសាលា ឬ តាមអនឡាញក៏បាន ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើននឹកស្មានមិនដល់ ពេលអ្នកចេះវា។ ក្នុងនោះរួមមាន៖ ១) ចេះភាសាចិនខណៈអ្នកដទៃមិនចេះ៖ ភាគច្រើនគេតែងគិតថា ការរៀនភាសាចិនគឺពិតជាលំបាក តែអ្នកយល់ខុសហើយ។ វាជាភាសាមួយងាយស្រួល វាគ្មានកាល គ្មានភេទ និង មានវេយ្យាករណ៍ងាយយល់ជាទីបំផុត។ ដូចនេះ អ្នកអាចចេះភាសាបានច្រើន រួមមានភាសាជាតិ អង់គ្លេស និងភាសាចិន ខណៈអ្នកដទៃ ពួកគេតែងគិតថា វាជាភាសាដែលពិបាករៀន ទើបធ្វើឲ្យពួកគេចេះភាសាបានតិចតួច។ ២) រៀនភាសាចិនតាមអ្វីក៏បាន៖ បច្ចុប្បន្ននេះ អ្នកអាចរៀនតាមកុំព្យូទ័រក៏បាន មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងឆាប់ចេះ ចំណេញថវិកា ពេលវេលា ហើយសប្បាយថែមទៀតផង។ ក្នុងនោះអ្នកគួរស្គាល់កម្មវិធីល្បីៗ សម្រាប់រៀនភាសាចិននេះ ដូចជា Memrise, Anki, និង FluentU៣) អ្នកនឹងបានឱកាសពិសេសៗ សម្រាប់ខ្លួនឯង៖ អ្នកសិក្សាវា មិនមែនដោយសារតែវាជាភាសាងាយស្រួលរៀននោះទេ តែ អ្នកក៏គិតពីអត្ថប្រយោជន៍ ដែលវាអាចផ្ដល់សម្រាប់ថ្ងៃមុខដែរ។ សេដ្ឋកិច្ចរបស់ប្រទេសចិន គឺពិតជាលូតលាស់ខ្លាំងប្រមាណ៣៥ឆ្នាំកន្លងមកនេះ ដូចនេះពួកគេប្រាកដជាត្រូវការអ្នកដែលចេះភាសាចិន និងមានចំណេះដឹងខ្ពស់ ដែលអាចជួយជ្រោមជ្រែងដល់អង្គភាពរបស់គេបាន។ ៤) អាចទាក់ទងជាមួយមនុស្សរាប់ពាន់លាននាក់ដោយប្រើភាសានេះ៖ ប្រជាជនចិន មាននៅគ្រប់ទីកន្លែងលើលោក ហើយ ពួកគេភាគច្រើន មិនអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ១០០ភាគរយនោះទេ។ អ្នកគួរគិតថា ប្រសិនបើអ្នកអាចចេះភាសាចិនបានល្អ អ្នកនឹងទទួលបានឱកាសរស់នៅទីនោះ ធ្វើការ ព្រមទាំងអាចរកស៊ី ជាមួយជនជាតិចិន ដែលគេស្គាល់ថាជាអ្នកពូកែរកស៊ី៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.fluentu.com
X
5s