ចរឹតលក្ខណៈពិសេសៗ២យ៉ាងរបស់សិស្សដែលឆាប់ចាប់មេរៀនបានលឿន
សព្វថ្ងៃនេះមានសិស្សជាច្រើន តែងចង់ដឹងពីតិចនិកពិសេសៗ និងចរឹតលក្ខណៈ អ្វីខ្លះទៅដែលធ្វើឲ្យខ្លួនឆាប់ចាប់មេរៀនបានលឿនជាងអ្នកដទៃ ។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យដឹងពីចរឹតលក្ខណៈ របស់ពួកគេ ៖
១) មានគំនិតអភិវឌ្ឍន៍និងស្វែងរកចំណេះដោយចេះងើយឆ្ងល់៖ សម្រាប់មនុស្សដែលមានគំនិតចង់អភិវឌ្ឍន៍ និងចង់ផ្លាស់ប្ដូរភាពប៉ិនប្រសប់របស់ពួកគេនោះ ភាគច្រើន គេមិនដែលខ្មាសអៀន ក្នុងការប្រកួតប្រជែងអ្វីមួយទេ ហើយ រាល់ឧបសគ្គនានា ក៏មិនមែនជាបញ្ហាអ្វីធំដំសម្រាប់គេដែរ។ ម៉្យាងវិញទៀត ការចង់ដឹងចង់ស្គាល់នេះ នឹងកាន់តែធ្វើឲ្យពួកគេ ស្រែកឃ្លាន អ្វីដែលថ្មីៗ ហើយការចាប់បានក៏លឿនទៅតាមនោះដែរ ។
២) ពួកគេទទួលស្គាល់កំហុស ហើយរៀនពីវា៖ អ្នករៀនពូកែ តែងតែស្រាវជ្រាវរក កំហុសដែលពិបាករកឃើញ ដើម្បីស្វែងរកមូលហេតុពីវា។ ដូចការសិក្សាជាច្រើនបានបង្ហាញថា ៖« សិស្សដែលឆាប់ចាប់បានជាងគេភាគច្រើនតែង តែងយកចិត្តទុកដាក់លើកំហុសដែលគេបានធ្វើ បន្ទាប់មកសិក្សាពីវាតែម្ដង៕»
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org