បើ​គ្មាន​ដៃគូ​កុំបារម្ភ! ឥឡូវ​មាន​សាឡុង​ចេះ​ឱប​ សម្រាប់​អ្នក​ដែល​ឯកា​



លោក Lee Eun Kyoung គឺជាអ្នកបង្កើតសាឡុងចេះឱបនេះឡើង ហើយមូលហេតុដែលលោកបង្កើតវា ព្រោះថា នៅប្រទេសកូរ៉េខាងត្បូង ប្រជាជនរាប់ពាន់នាក់ តែងចំណាយពេលវេលា នៅម្នាក់ឯង ហើយ ធ្វើអ្វីៗ តែ ម្នាក់ឯង ។ ហេតុនេះហើយ ទើបលោក បង្កើតសាឡុងនេះ ឡើង វាមានឈ្មោះថា «Free Hug Sofa »។ សាឡុងនេះមានរាងធំគួរសម ហើយងាយស្រួលសម្រាប់អ្នកសម្រាន្តពីលើ ដោយវាមានដៃដែលមានរោមទន់ល្មើយ សម្រាប់ឱបអ្នក ផងដែរ។ ជាការពិតណាស់ សាឡុងនេះមាន៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ស ប្រផេះ និងក្រហម។ គួរឲ្យដឹងផងដែរថា វាធ្លាប់បានទទួលមេដៃ សំរឹទ្ធក្នុងឆ្នាំ២០១៥ សម្រាប់ពានរង្វាន់ផ្នែករចនាល្អ។ លោកKyoung ដែលជាអ្នកបង្កើតវា វ័យ២៨ឆ្នាំនេះក៏បាននិយាយផងដែរថា៖ « វាគឺជាសាឡុង ដែលផ្ដល់ភាពកក់ក្ដៅ និងទន់ ល្មើយ ដូចជាម្ដាយ មិត្តភ័ក្ដិ និងគូស្នេហ៍របស់អ្នកដែរ៕ » [caption id="attachment_19264" align="aligncenter" width="600"]ប្រភព៖weirdasianews.com ប្រភព៖weirdasianews.com[/caption] [caption id="attachment_19265" align="aligncenter" width="600"]ប្រភព៖weirdasianews.com ប្រភព៖weirdasianews.com[/caption] [caption id="attachment_19266" align="aligncenter" width="600"]ប្រភព៖weirdasianews.com ប្រភព៖weirdasianews.com[/caption] [caption id="attachment_19267" align="aligncenter" width="500"]ប្រភព៖weirdasianews.com ប្រភព៖weirdasianews.com[/caption] ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.weirdasianews.com
X
5s