គេចពន្ធ iPhone 6s ចំនួន៣៧០គ្រឿងនៅប្រទេសចិន ក្រោមរូបភាពជាការនេសាទត្រី
ប៉ូលិស នៅទីក្រុងShenzhen ប្រទេសចិន បានធ្វើការចាប់ខ្លួន អ្នកនេសាទត្រីដែលត្រូវបានសង្ស័យ ថា លួចនាំចូលទូរស័ព្ទដៃ iPhone 6s គេចពន្ធ ពីទីក្រុងហុងកុង មកប្រទេសចិន រហូតដល់ទៅ៣៧០គ្រឿង។ ប៉ូលិសបានធ្វើការសង្ស័យទៅលើពួកគេ ដោយសារតែ ពួកគេសម្ដែងអាការៈស្លន់ស្លោ និងភិតភ័យ នៅពេលឃើញប៉ូលិស។ សោយសារតែការស្លន់ស្លោពេក ទើបធ្វើឲ្យពួកគេបើកកាណូតរត់គេច តែ នៅតែមិនអាចគេចផុត។ តាមពិតទៅពួកគេជាឈ្មួញនាំចូលទូរស័ព្ទ ដៃគេចពន្ធ សោះ ។
ពួកគេទាំងនោះបានសារភាពប្រាប់ប៉ូលិសថា ៖« ឈ្មួញធំនៅទីក្រុងហុងកុងនឹងសន្យាផ្ដល់ប្រាក់ ១៥០ដុល្លារ សម្រាប់ការរត់គេចពន្ធចំពោះទូរស័ព្ទមួយគ្រឿង។ ពួកគេ បានកើបយកប្រាក់បានរហូតដល់ទៅ ៥ម៉ឺន៥ពាន់ដុល្លាររួចមកហើយ។»
ពេលនេះ អ្នកដែលរកស៊ីគេចពន្ធ ទូរស័ព្ទដៃ ក្រោមរូបភាពនេសាទត្រីទាំងនោះ ត្រូវបានដឹងថា នឹងប្រឈមមុខក្នុងការជាប់គុក ៥ឆ្នាំឬលើសនេះ៕
[caption id="attachment_19273" align="aligncenter" width="600"] ប្រភព៖ www.weirdasianews.com[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.weirdasianews.com