គន្លឹះ៤យ៉ាងដែលជួយបំបាត់ភាពធុញទ្រាន់សម្រាប់អ្នកធ្វើការពីផ្ទះ
ការស្លៀកពាក់សេរីដែលអ្នកចង់បាន។ ម្ហូបមាននៅក្នុងផ្ទះ។ នេះជាសុភមង្គលដែលមនុស្សទូទៅគិតថាការធ្វើការពីផ្ទះគឺជារឿងមួយដ៏អស្ចារ្យ។ តែ ធាតុពិតគឺមិនអញ្ចឹងទេ។ គ្មានមិត្តរួមការងារណាក៏រំខានអ្នកឡើង។ ដូច្នេះហើយអ្នកអាចមានអារម្មណ៍ថាធុញនៅពេលខ្លះ។ ខាងក្រោមនេះជាគន្លឹះដែលអ្នកអាចធ្វើបានដើម្បីបំបាត់ភាពធុញទ្រាន់៖
១) កំណត់ពេលវេលាច្បាស់លាស់៖ ដោយសារតែអ្នកមានសេរីភាព ដូច្នេះហើយអ្នកត្រូវបង្ខំខ្លួនឯងឲធ្វើការជារៀងរាល់ថ្ងៃ។ កំណត់ពេលវេលាច្បាស់លាស់ដែលអ្នកត្រូវធ្វើការនៅផ្ទះ រួមទាំងម៉ោងញាំពេលនិងម៉ោងសម្រាក។
២) ផ្ដល់រង្វាន់ដល់ខ្លួនឯង៖ កាលវិភាគគួរតែរួមទាំងគោលដៅនិងរង្វាន់។ វិធីសាស្ត្រដែលល្អគឺអ្នកគួរតែធ្វើការ២៥នាទីរួចសម្រាក៥នាទី។ ក្រោយសម្រេចកិច្ចការអ្វីមួយ អ្នកអាចផ្តល់រង្វាន់តិចតួចទៅដល់ខ្លួនឯង។
៣) ទៅក្លឹបហាត់ប្រាណ៖ ការហាត់ប្រាណក៏បង្ហាញឲឃើញថាអាចជួយដល់ខួរក្បាលរបស់អ្នក និងជួយអ្នកពីភាពមិនសប្បាយចិត្តឬធុញជាដើម ។ ការហាត់ប្រាណមិនត្រឹមតែពង្រឹងការផ្តោតអារម្មណ៍ទៅលើការងារនោះទេ ថែមទាំងការចងចាំទៀតផង។
៤)ទៅហាងកាហ្វេ៖ តាមការស្រាវជ្រាវបង្ហាញឲឃើញថា ការមានទំនាក់ទំនងមានការប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នក។ អ្នកអាចហៅកាហ្វេនិងអាចនិយាយលេងជាមួយមនុស្សដែលនៅក្បែរអ្នក។ អ្នកក៍អាចទៅកន្លែងផ្សេងដែលមានមនុស្សច្រើនដែរ។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.businessnewsdaily.com