មើលយ៉ាងណាដឹងថា សង្សារអ្នកជាមនុស្សប្រភេទចូលចិត្តច្រណែនគេ
ប្រសិនបើអ្នកជួបសង្សារ ដែលជាមនុស្សប្រភេទច្រណែនគេហើយនោះ វាគឺជាទុក្ខមួយដែលអ្នកត្រូវខ្វល់។ ប្រសិនបើគេជាមនុស្សមិនសូវចេះទប់អារម្មណ៍ខ្លួនឯង ទេនោះ វាអាចក្លាយទៅជាបញ្ហា មួយ ពេលដែលគេមានចិត្តច្រណែននរណាម្នាក់កាន់តែខ្លាំងនោះ។ ខាងក្រោមនេះជារបៀបមើល មនុស្សថា ពួកគេជាមនុស្សដែលចូលចិត្ត ច្រណែនគេ៖
១) តែងចង់ឲ្យអ្នកនៅជាមួយគេ២៤ម៉ោង៖ តើគេតែងតែ ចង់ឲ្យអ្នកស្ថិតនៅជាមួយគេគ្រប់ពេលឬ ទេ? នេះមិនមែនមកពីគេនឹក ទើបហៅអ្នកឲ្យជួបគេគ្រប់ពេលទេ តែនេះគេខ្លាចអ្នកទៅជួបអ្នកដទៃ ឬ ក៏មានលួចលាក់ស្នេហាថ្មីផ្សេងទៅវិញ។
២) គ្មានអារម្មណ៍រឹងប៉ឹងទាល់តែសោះ៖ អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញផងដែរថា៖ «គូស្នេហ៍ដែលគ្មានចិត្តនឹងន ហើយតែងផ្លាស់ប្ដូរមួយប៉ប្រិចភ្នែកនោះ ភាគច្រើន តែងជាមនុស្សមានគំនិតឈ្នានីស និងច្រណែនគេ។»
៣) តែងប្រៀបធៀបខ្លួនឯង ទៅអ្នកដទៃ៖ មនុស្សម្នាក់ៗ តែងមានចំណុចល្អនិងអាក្រក់ របស់ខ្លួនរៀងៗ ខ្លួន ពេលខ្លះអ្នកក៏មានអ្វីល្អ ដែលអ្នកដទៃមិនមានផងដែរ។ តែហេតុអ្វីអ្នកចាំបាច់ឈឺក្បាលប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃធ្វើអ្វី? នេះហើយជាសញ្ញានៃភាពច្រណែនឈ្នានីស ហើយ ចង់បានអ្វីឲ្យល្អ ដូចអ្នកដទៃ នោះ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com