ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត​ទាំង​១០​ ដ៏​គួរ​ឲ្យ​ទាក់​ភ្នែក បាន​ឃើញហើយចង់​ទៅ​ដល់​ភ្លាម​



យោងតាមការបង្ហាញក្នុងសៀវភៅ មួយបោះពុម្ពផ្សាយដោយ the National Geographic Book បានចាត់ចំណាត់ថ្នាក់ឆ្នេរសមុទ្រ ដែលល្អ ដាច់គេលើលោកទាំង១០។ តើឆ្នេរនោះ ស្ថិតនៅតំបន់ណាខ្លះ ហើយ មានទេសភាពអស្ចារ្យយ៉ាងណាទៅ? ១) Seychelles ៖ វាស្ថិតនៅសាធារណរដ្ឋ Seychelles នេះឯង វាជាឆ្នេរខ្សាច់មួយស្ថិតនៅ តំបន់ មហាសមុទ្រឥណ្ឌា។ [caption id="attachment_19395" align="aligncenter" width="600"]www.telegraph.co.uk www.telegraph.co.uk[/caption] ២) Mardives ៖ វាក៏ជាឆ្នេរសមុទ្រមួយ ក្នុងតំបន់មហាសមុទ្រ ឥណ្ឌាផងដែរ ហើយនៅទីនោះអ្នកអាចជួលសណ្ឋាគារលើទឹក ល្អ ប្រណីតជាច្រើន ដែលអាចមើលទឹកសមុទ្រ ដ៏ថ្លាឈ្វេងសឹងមិនគួរឲ្យជឿ ។ ពេលនោះអ្នកនឹងបានឃើញសម្រស់ពិតនៃឆ្នេរសមុទ្រម៉ាល់ឌីវ។ [caption id="attachment_19396" align="aligncenter" width="600"]picssr.com picssr.com[/caption] ៣) Bora Bora, Tahiti ៖ ឆ្នេរនេះមានប្រវែងរហូតដល់ទៅ២៩គីឡូម៉ែត្រ ហើយវាស្ថិតនៅតំបន់នៃមហាសមុទ្រប៉ាស៊ីភិច។ [caption id="attachment_19397" align="aligncenter" width="600"]foundtheworld.com foundtheworld.com[/caption] ៤) The Hamptoms, New York ៖ កោះនេះ ក៏អាចហៅថា ជាកោះ East End ផងដែរ ហើយវាជាកោះមួយស្រស់ស្អាតលាតសន្ធឹងលើកោះ Long Island ។ [caption id="attachment_19398" align="aligncenter" width="600"]www.hamptonfarmsapartments.com www.hamptonfarmsapartments.com[/caption] ៥) Lanikai Beach, Hawaii ៖ វាគឺជាតំបន់មួយដែលទាក់ទាញភ្ញៀវបានច្រើនផងដែរ ដោយសារតែ នៅទីនោះមានទេសភាពស្រស់ ស្អាត សំបូរដោយដើមដូង រួមទាំង ឆ្នេរខ្សាច់ពណ៌ស ផងដែរ។ [caption id="attachment_19399" align="aligncenter" width="600"]www.tourist-destinations.com www.tourist-destinations.com[/caption] ៦) Nantucket Island, Massachusetts ៖ វាគឺជាឆ្នេរសមុទ្រ ដ៏ល្បីជាងគេនៃកោះមហាសមុទ្រ អាត្លង់ទិចប៉ែកខាងជើង ភាគច្រើនគេចូលចិត្តទៅទីនោះដើម្បីជិះក្ដារលើទឹក។ [caption id="attachment_19400" align="aligncenter" width="600"]whisperedinspirations.com whisperedinspirations.com[/caption] ៧) Franser Island, Australia ៖ វាមានប្រវែង ២៥៩គីឡូម៉ែត្រ ហើយវាគឺជាឆ្នេរសមុទ្រវែងជាងគេលើលោក ហើយក៏បានជាប់ជាសម្បត្តិបេតិកភណ្ឌលើលោកផងដែរ។ [caption id="attachment_19401" align="aligncenter" width="600"]www.tourist-destinations.net www.tourist-destinations.net[/caption] ៨) St. Barts ៖ កោះនេះបានទាក់ទាញភ្ញៀវទេសចរជនជាតិបារាំងជាច្រើន ដោយសារតែនៅទីនោះ មានឆ្នេរស្អាត មានអាហារតាមបែបបារាំង សណ្ឋាគារ ល្អៗ ហើយសំបូរដោយភ្ញៀវទេសចរជាអ្នកមាន។ [caption id="attachment_19402" align="aligncenter" width="600"]www.beach-villa-st-barts.com www.beach-villa-st-barts.com[/caption] ៩) Langkawi , Malaysia ៖ ពាក្យ Langkawi មានន័យថា «កោះដែលមានក្ដីស្រមៃតែមួយ។» ប្រសិនបើអ្នកចង់ទីកាន់កោះណាដែលស្ងប់ស្ងាត់ មានឆ្នេរខ្សាច់ពណ៌ស ទឹកសមុទ្រ ថ្លាឈ្វេង រួមទាំងព្រៃ ខៀវស្រងាត់នោះ Langkawi ជាឆ្នេរដ៏ស័ក្ដិសម។ [caption id="attachment_19403" align="aligncenter" width="600"]travel.cnn.com travel.cnn.com[/caption] ១០) Kauna'oa Bay, Hawaii ៖ មានទីតាំងនៅ ឆ្នេរ Kohala នៃកោះ Aloha។ នៅទីនោះអ្នកអាចជ្រមុជទឹកលេង ដើម្បីមើលសត្វត្រី និង អាចជិះក្ដារលើទឹកក៏បាន៕ [caption id="attachment_19404" align="aligncenter" width="600"]toptenplus.com toptenplus.com[/caption] ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ nationalgeographic
X
5s