ដឹង​ទេ​ថា​ គេ​អាច​ទាយ​បុគ្គលិកលក្ខណៈ​​​របស់​អ្នក​ដោយ​សង្កេតមើល​រាង​ក្រចក​​អ្នក​​តែ​ប៉ុណ្ណោះ?​



ការសិក្សាពីសាកលវិទ្យាល័យ ពេទ្យ Ibadan នៅឯប្រទេសនីហ្សេរីយ៉ា បានបង្ហាញឲ្យឃើញពីទម្រង់នៃក្រចកខុសៗគ្នា ហើយ អ្នកនឹងទាយដឹងថា បុគ្គលិកលក្ខណៈ របស់អ្នកយ៉ាងណាដែរ ដោយការសង្កេតមើល ក្រចកទាំងនោះ។ ១) អ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ ហើយអ្នកចង់ក្លាយជាមនុស្សដ៏ល្អឥតខ្ចោះម្នាក់។ មានមនុស្សជាច្រើនដែលស្រលាញ់អ្នក ដោយសារ តែភាពរស់រាយរបស់អ្នកនោះឯង។ ២) អ្នកគឺជាមនុស្សឆាប់ខឹងខ្លះដែរ តែ អ្នកតែងគិត ជ្រៅជ្រះ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ ទោះបីអ្នកជាមនុស្សដែលឆាប់ខឹងមែន ប៉ុន្តែ មនុស្សគ្រប់គ្នា តែងពេញចិត្តអ្នកដោយសារ តែភាពស្មោះត្រង់ដែលអ្នកមាន។ ៣ និងទី៤) អ្នកជាមនុស្សដែលតែងតែ មានភាពសប្បាយរីករាយជាប់រហូត ហើយ ក៏ជាមនុស្សដែលស្រលាញ់ ភាពស្ងប់ស្ងាត់ដែរ អ្វីដែលពិសេសទៀតនោះ អ្នកតែងចូលចិត្តធ្វើអ្វីមួយប្លែកពីគេ។ ៥) ជាមនុស្សដែលក្លាហាន អង់អាច ហើយ មានភាពជាអ្នកដឹកនាំគេតាំងពីកំណើត ។ រាល់ទង្វើដែលអ្នកធ្វើ អ្នកអាចឲ្យមនុស្សជុំវិញខ្លួន ដើរតាមបាន ផងដែរ។ ៦ និង៧)  ជាមនុស្សឆ្លាតវាងវៃ ចេះកែប្រែ ហើយ តែងធ្វើអ្វីល្អឥតខ្ចោះ ដែលអ្នកដទៃមិនសរសើរ មិនបាន។ អ្នកតែងមានគំនិតល្អៗ ហើយ គិតបានលឿនជាងអ្នកដទៃ ទៀតផង។ ៨)    អ្នកជាមនុស្សស្មោះត្រង់ រួសរាយរាក់ទាក់ និងអាចជឿ ទុកចិត្ត បាន ហើយ តែងមានដំណោះស្រាយល្អ ៗ នៅពេលជួបបញ្ហានានា។ អ្នកដទៃ តែងចូលចិត្ត អ្នកដោយសារ តែ អ្នកចូលចិត្តសម្លឹង អ្នកដទៃ ក្នុងផ្លូវល្អ។ ៩) ជាមនុស្សមានមហិច្ឆតាខ្ពស់ ហើយ ខំធ្វើការយ៉ាងសស្រាក់សស្រាំ អ្នកមានគោលដៅ ហើយ អ្នកនឹងមិនឈប់ងាយៗ ទេ ប្រសិន បើអ្នកមិនទាន់ដើរ ដល់ទីនោះ៕ [caption id="attachment_19555" align="aligncenter" width="500"]higherperspectives.com higherperspectives.com[/caption] ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖higherperspectives
X
5s