តើលោក Einstein និងលោក Edison អាចដោះស្រាយបញ្ហានៅពេលដែលពួកគាត់កំពុងតែគេងបានដោយរបៀបណា?
ការដោះស្រាយបញ្ហាដែលអ្នកជួបប្រទះ មិនគ្រាន់តែជារឿងឈឺក្បាលមួយមុខនោះទេ ផ្ទុយទៅវិញវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក ដោយសារតែវានឹងបង្កើនសមត្ថភាពខួរក្បាលរបស់អ្នករហូតទៅ ដែលនៅពេលដែលអ្នកព្យាយាមគិតរឹតតែច្រើន នោះអ្នកក៏នឹងរឹតតែបង្កើនភាពឆ្លាតវៃរបស់ខ្លួនឯងផងដែរ។ បើចង់ដឹងថា តើលោក Einstein និង លោកEdison ធ្វើយ៉ាងណាខ្លះនោះដើម្បីមានពេលគិត សូម្បីតែពេលនោះជាពេលពួកគេគេងទៅទៀតនោះ អ្នកគួរតែអានអត្ថបទមួយនេះឲ្យបានម៉ត់ចត់៖
១) រកគិតពីអ្វីមួយ៖ នៅពេលព្រលឹមភ្លាមៗ នៅពេលដែលអ្នកមានអារម្មណ៍ដឹងខ្លួនបន្តិចៗ តែមិនមែនពេលដែលអ្នកភ្ញាក់នោះទេ អ្នកគួរតែជ្រើសរើសការងារឬបញ្ហាណាមួយដែលអ្នកនឹងត្រូវប្រឈមនៅថ្ងៃនេះយកមកគិត។ មនុស្សមួយចំនួនប្រហែលជាតវ៉ាថាតើវាទៅបានដោយរបៀបណា? គិតនៅពេលដែលមិនទាន់ភ្ញាក់យ៉ាងមិច? តែវាពិតជាទៅរួចមែនប្រសិនបើអ្នកព្យាយាមអនុវត្តបែបនេះរាល់ថ្ងៃ។
២) កត់ត្រា៖ ប្រហែលជាមានមនុស្សមួយចំនួនមានបទពិសោធន៍បែបនេះដែរ គឺថាពួកគេមានគំនិតល្អនៅពេលដែលពួកគេគេង ហើយតែងតែចាំបានតែមួយភ្លែត ដូចនេះអ្វីដែលអ្នកគួរធ្វើនៅពេលព្រលឹមស្វាងភ្លាមនោះគឺ ធ្វើការកត់ត្រាទុក នៅអ្វីដែលអ្នកនឹកឃើញ ឬគំនិតល្អៗដែលអ្នកមានជាដើម។
៣) រំលឹកឡើងវិញនូវអ្វីដែលបានកើតឡើង៖ ព្យាយាមរំលឹកមកវិញនូវអ្វីដែលបានកើតឡើង មិនថាល្អ ឬមិនល្អនោះទេ ហើយចាត់ទុកវាជាមេរៀននិងចងចាំនៅក្នុងចិត្តថានៅពេលដែលអ្នកក្រោកឡើងមក អ្នកនឹងចាប់ផ្ដើមអ្វីៗជាថ្មី ហើយធ្វើវាឲ្យល្អជាថ្ងៃម្សិលមិញទៅទៀត៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្
មី ប្រភព៖ www.inc.com