គន្លឹះប្រើប្រាស់ងាយៗសម្រាប់ការរស់នៅប្រចាំថ្ងៃដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍
មនុស្សច្រើនណាស់ដែលឆាប់មួរម៉ៅព្រោះធ្វើអ្វីមិនបានដូចបំណងរបស់ពួកគេ ដោយសារតែរឿងបន្តិចបន្តួច តែពួកគេមិនបានស្វែងយល់គ្រប់គ្រាន់ថា ធ្វើយ៉ាងធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគេមានភាពប្រសើរវិញ ដូចជារឿងក្រោមនេះជាដើម៖
១) សម្រាប់អ្នកដែលមានបញ្ហាដោយសារការដែលរកអ្វីមកទ្រទូរស័ព្ទនៅពេលដែលមើលរឿង ឬបទចម្រៀងម្ដងៗ៖ អ្នកអាចយកវ៉ែនតាការពារកម្ដៅរបស់អ្នកយកមកដាក់ទ្រពីក្រោមមកជាការស្រេចដោយមិនបាច់ទៅទិញប្រដាប់ទ្រនាំតែអស់លុយនោះទេ។
២) សម្រាប់អ្នកដែលមានបញ្ហាជាមួយការអ៊ុតអាវជាពិសេសនៅកន្លែងម្ដុំដែលមានឡេវ៖ អ្នកគ្រាន់តែត្រឡប់អាវរបស់អ្នកមកម្ខាងទៀត ហើយអ៊ុតវានៅកន្លែងសាច់ដែលមានឡេវនោះទៅជាការស្រេច។
៣) សម្រាប់មេផ្ទះដែលធុញទ្រាន់នឹងទឹកដែលចេញពីសំរាមសើម៖ អ្នកគួរតែយកក្រដាសកាសែតដាក់នៅនឹងបាតធុងសំរាមក្នុងផ្ទះបាយរបស់អ្នក ព្រោះវានឹងជួយបឺតជាតិទឹកចេញ។
៤) សម្រាប់អ្នកដែលមិនសូវមានការចងចាំល្អ៖ អ្នកអាចយកថ្នាំលាបក្រចកយកមកគូសចំណាំនៅលើកូនសោដើម្បីកុំមានការច្រឡំឬខាតពេលវេលាក្នុងការសាកចាក់សោនេះម្ដង ឬសោនោះម្ដង។
៥) សម្រាប់អ្នកដែលចូលចិត្តញាំការ៉េម៖ អ្នកអាចជ្រើសរើសទឹកផ្លែឈើរសជាតិមួយណាក៏បានដែរ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ហើយអ្នកអាចចាក់ទឹកនោះចូលទៅក្នុងកែវតូច ឬធំតាមអ្វីដែលអ្នកត្រូវការ ហើយយកទៅដាក់ទូរទឹកកកតែប៉ុន្មាននាទី នឹងក្លាយជាការ៉េមដែលអ្នកពេញចិត្ត៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org