អាកប្បកិរិយាទាំង ៥យ៉ាងរបស់អ្នកជំនួញ សេដ្ឋីពាន់លានដែលអ្នកគួររៀនសូត្រតាម
ការក្លាយជាសេដ្ឋីមិនមែនជារឿងចៃដន្យនោះទេ។ អ្នកជំនួញបានប្រើពេលរាប់សិបឆ្នាំដើម្បីសម្រេចនូវគោលបំណងនេះ។ មនុស្សជាច្រើនមើលទៅអ្នកជោគជ័យឬអ្នកមានទាំងឡាយហើយគិតថាពួកគេមានសំណាង។ ខាងក្រោមនេះជាអាកប្បកិរិយាទាំង៥របស់អ្នកជំនួញជោគជ័យដែលអ្នកអាចរៀនបាន៖
១) ងើបពីព្រលឹម៖ តើអ្នកចាប់ផ្ដើមថ្ងៃថ្មីដោយមានកិច្ចការជាច្រើនដែលត្រូវធ្វើមែនទេ? បើអ្នកសង្កេត អ្នកជោគជ័យទូទាំងពិភពលោកសុទ្ធតែជាមនុស្សងើបពីព្រឹកទាំងអស់។ អ្នកខ្លះងើបតាំងពីម៉ោង៤ឬ៥ព្រឹក។
២) បន្តការរៀនរហូត៖ ការតាមឲទាន់សម័យគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនួញ។ ប៉ុន្តែ គំនិតរបស់ពួកគាត់ក៏ត្រូវរីកចម្រើនតាមនឹងដែរ។ លោកមានតែងតែលៃលកពេលសម្រាប់អានសៀវភៅមួយឬពីរម៉ោងជារៀងរាល់ថ្ងៃ។
៣) មានគម្រោងលុយ៖ ការគម្រោងលុយច្បាស់លាស់ជាគន្លឹះមួយសំខាន់ដែលនាំអ្នកទៅរកភាពជោគជ័យក្នុងជីវិត។ មិនថាពួកគេមានយ៉ាងណាក៏ដោយ ប្រសិនជាគ្មានគម្រោងទេ ពួកគេមិនអាចក្លាយជាអ្នកមានបានឡើង។
៤) កុំខ្លាចនឹងការលំបាក៖ លោក Gary Vaynarchuk បាននិយាយថា៖ «គ្មាននរណាម្នាក់អាចក្លាយជាអ្នកមានដោយគ្មានការខំប្រឹងឡើយ»។
៥) មានគម្រោងច្បាស់៖ អ្នកមានដឹងច្បាស់ណាស់ថាពួកគេខំប្រឹងដើម្បីអ្វី។ ពួកគាត់មានតែពេលវេលាសម្រាប់សម្រេចក្តីសុបិនប៉ុណ្ណោះ។ តាមការស្រាវជ្រាវរកឃើញថា ការមានគម្រោងច្បាស់លាស់ ចាប់ផ្ដើមសកម្មភាព អ្នកនឹងទទួលបានភាពជោគជ័យ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com