សកម្មភាព​សាមញ្ញ​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​ជីវិត​ដ៏​អស្ចារ្យ​បាន​



នរណាៗក៏ចង់ទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតដែរ ហើយថែមទាំងចង់រស់នៅក្នុងជីវិតមួយដ៏អស្ចារ្យថែមទៀតផង។យ៉ាងណាមិញ ការធ្វើសកម្មភាពធម្មតាមួយចំនួនក៏អាចជួយឲ្យអ្នកមានជីវិតដ៏អស្ចារ្យដូចអ្នកដទៃបានដែរ ដូចជាចំណុចខាងក្រោមនេះជាដើម៖ ១) ការបានអ្វីមួយពិតប្រាកដ៖ នៅពេលដែលអ្នកមានគោលដៅពិតប្រាកដមួយ អ្នកនឹងមិនងាយរវើរវាយទៅរឿងអ្វីផ្សេងអត់ប្រយោជន៍នោះទេ ហើយបើអ្នកចង់បានអ្វី អ្នកនឹងព្យាយាមម្ដងបន្តិចៗទម្រាំបានទៅដល់គោលដៅមួយនោះ តែវាក៏ត្រូវការតាំងចិត្តខ្ពស់ផងដែរ។ ២) ក្លាហាន៖ ភាពក្លាហានមិនមានន័យថា វានឹងអាចនាំអ្នកទៅកាន់ភាពជោគជ័យតែម្ដងនោះទេ តែវានឹងជួយឲ្យអ្នកបោះជំហានទៅមុខ វានឹងធ្វើឲ្យអ្នកសាកល្បង ក៏ដូចជាប្រឡូកជាមួយអ្វីដែលថ្មី ហើយមានប្រយោជន៍ វានឹងធ្វើឲ្យអ្នកទៅមុខអ្នកដទៃជានិច្ច ព្រោះថាមនុស្សភាគច្រើន មានភាពភ័យខ្លាចក៏ដូចជាអៀនខ្មាសច្រើន។ ៣) ជួយយកអសារអ្នកដទៃ៖ មនុស្សមួយចំនួនប្រហែលជាគិតថាតើហេតុអ្វីបានជាយើងចាំបាច់យកពេលវេលារបស់យើងទៅជួយអ្នកដទៃធ្វើអី ទោះបីជាពេលខ្លះយើងមិនបានទទួលការតបស្នងអ្វីមកវិញក៏ដោយនោះ? ក៏ព្រោះតែយើងមិនដឹងថាពេលណាដែលយើងត្រូវការជំនួយពីអ្នកទាំងអស់នោះវិញទេ ហើយយើងក៏នឹងមានឱកាសសាងទំនាក់ទំនងល្អជាមួយអ្នកដទៃផងដែរ។ ៤) ផ្លាស់ប្ដូរខ្លួនឯងជារៀងរាល់ថ្ងៃ៖ អ្នកព្យាយាមវិវិត្តខ្លួនឯងឲ្យល្អជាងមុនពីមួយថ្ងៃ ទៅមួយថ្ងៃ។ នេះហើយជាគន្លឹះមួយទៅកាន់ភាពជោគជ័យ ដែលមនុស្សទូទៅមិនសូវជាបានចាប់អារម្មណ៍។ ធ្វើយ៉ាងណា អ្នកត្រូវធ្វើឲ្យបានល្អជាងអ្វីដែលអ្នកធ្វើនៅថ្ងៃម្សិលមិញ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.addicted2success.com
X
5s