ជឿទេថា សង្សារឈ្លោះគ្នាកាន់តែច្រើន ស្រលាញ់គ្នាក៏កាន់តែច្រើនដែរ
ការឈ្លោះគ្នា តែងនាំមកនូវការសន្ទនាគ្នា ហើយវានឹងបង្ហាញពីគំនិតផ្ទាល់ខ្លួនផ្សេងៗ គ្នា និងដឹងពីអ្វីដែលម្ខាងទៀតត្រូវការ ។ ហេតុនេះ ហើយ រាល់គូស្នេហា ដែលតែងតែឈ្លោះគ្នានោះ គឺមិនសុទ្ធតែកើតឡើង ដោយសារការឈឺចាប់នៃស្នេហានោះទេ ។ ខាងក្រោមនេះអ្នកនឹងដឹង៖
១)ចង់បង្ហាញគំនិតរៀងៗខ្លួន៖ ពួកគេតែងចែករំលែកអ្វីដែលគេគិតថាគួរតែចែករំលែក ប៉ុន្តែ ម្នាក់ៗ សុទ្ធតែប្រើចិត្តត្រជាក់ទាំងអស់ គ្នា។ គូស្នេហ៍ដែលមិនសូវបានឈ្លោះគ្នា គឺបង្ហាញពីការទាក់ទងជិតស្និទ្ធឡើយ។ បណ្ឌិតផ្នែកចិត្តវិទ្យាម្នាក់ឈ្មោះ Stephanie Sarkis បានបង្ហាញថា៖ « នាងកម្រឃើញគូស្នេហ៍ជោគជ័យ ដែលមិនចេះឈ្លោះគ្នាណាស់ ពួកគេមិនដែលវៃគ្នាពិតមែន តែពួកគេតែងឈ្លោះគ្នាជាប្រចាំ។»
២) ត្រូវគិតថា ការឈ្លោះគ្នា គឺជាការប្រយុទ្ធដែលគ្មានរូបភាព៖ ប្រាកដណាស់ ពួកគេប្រយុទ្ធ ដោយប្រើប្រាស់តែពាក្យសម្ដីប៉ុណ្ណោះ គ្មាន ការប្រើប្រាស់អំពើហិង្សាឡើយ។ អ្នកត្រូវគិតថា ចំណងមិត្តភាពមួយ គឺជៀសមិនផុត ពីការប្រកួតប្រជែងចង់ឈ្នះ និង ការទាស់ទែងគ្នានោះទេ នេះដោយសារតែម្ខាងៗ តែងចង់ឲ្យមានអ្នកស្ដាប់យោបល់ខ្លួន តែងចង់ឲ្យគេដើរតាមខ្លួន៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity