សញ្ញាទាំង៤ដែលបញ្ជាក់ថា ការងូតទឹកនៅពេលព្រឹកគឺល្អជាងការងូតទៅនៅពេលយប់
ការងូតទឹកមិនមែនត្រឹមតែជាការងូតទឹកដើម្បីសម្អាតកាយតែមួយមុខនោះទេ មនុស្សភាគច្រើនមានទម្លាប់ងូតទឹកច្រើនដងក្នុងមួយថ្ងៃ ដោយពួកគេគិតថាវាធ្វើឲ្យពួកគេមានអារម្មណ៍ល្អត្រជាក់ស្រួល តែអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា ការងូតច្រើនពេកក៏មិនមែនជារឿងល្អដែរ ជាពិសេសគឺនៅពេលយប់តែម្ដង។
១) ត្រជាក់ដៃត្រជាក់ជើង៖ នេះមិនមែនជាសញ្ញាមួយដ៏ល្អនោះទេ ដែលវាតែងកើតមានឡើងនៅពេលដែលអ្នកងូតទឹកនៅពេលយប់ តែបើអ្នកងូតទឹកនៅពេលព្រឹកវិញ វានឹងជួយកែប្រែស្ថានការណ៍ ដែលធ្វើឲ្យឈាមរត់បានគ្រប់ទីកន្លែងនៅក្នុងរាងកាយរបស់អ្នក។
២) ស្រស់ស្រាយ៖ ការងូតទឹកពីព្រឹកព្រលឹម ថ្វីត្បិតតែរាងត្រជាក់បន្តិចមែនតែអាចជួយអ្នកមានអារម្មណ៍ថាស្រស់ស្រាយ ហើយមិនសូវភ័យឬតប់ប្រមល់នោះទេ ទោះបីជាអ្នកមានរឿងច្រើនដែលត្រូវគិតឬបារម្ភជាដើម។
៣) ងាយឈឺ៖ អ្នកងាយនឹងរងជំងឺផ្ដាសាយ ក្អក ឬវិលមុខជាដើម ដែលនេះកើតឡើងសម្រាប់អ្នកដែលចូលចិត្តងូតទឹកនៅពេលយប់ជាជាងពេលព្រលឹម។ មិនតែប៉ុណ្ណោះនោះទេ អ្នកក៏ងាយនឹងឆាប់ឆ្លងពីអ្នកដទៃផងដែរ។
៤) ឡើងមុន ឬមុខឡើងខ្លាញ់៖ អ្នកអាចលាងសម្អាតមុខរបស់អ្នកឲ្យស្អាតមុនពេលអ្នកចូលគេង តែវាមិនប្រាកដថា អ្នកត្រូវងូតទឹកឲ្យបានច្រើនដងនៅពេលយប់។ នេះក៏អាចជាគន្លឹះតូចមួយដែរ ប្រសិនបើអ្នកចង់បានមុខស្អាតផូរផង់ដូចអ្វីដែលអ្នកប្រាថ្នានោះ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org