រឿងរ៉ាវទាំងនេះអាចជារឿងអ្នកចូលចិត្តធ្វើ តែវាអាចនាំបញ្ហាដល់អ្នកដោយមិនដឹងខ្លួន
មនុស្សម្នាក់ៗ តែងមានចំណូលចិត្តខុស ៗ គ្នា ហើយធ្វើអ្វីក៏មិនដូចគ្នាដែរ។ តែអ្នកក៏ត្រូវដឹងដែរថា រឿងដែលអ្នកកំពុងធ្វើនោះ អាចបង្កើតជាបញ្ហាដល់អ្នកឬ អត់? នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ធ្វើការងារហួសហេតុពេក៖ វាជាបញ្ហាមួយ ដែលអ្នកគួរតែគិតឲ្យដល់ សម្រាប់អ្នកដែលធ្វើការ ៧ថ្ងៃក្នុងមួយអាទិត្យនោះ ត្រូវបានស្គាល់ថា ជាអ្នកខិតខំធ្វើការខ្លាំងបំផុត។ វាអាចនាំបញ្ហាដល់អ្នកបានដូចជា ការតប់ប្រមល់ពីការងារ ដោយសារតែការខិតខំពេកដល់ថ្នាក់ភ្លេចគិតពីសុខភាព។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យអ្នកបែកបាក់មិត្តភាពរវាងមនុស្សជាទី ស្រលាញ់ ជុំវិញខ្លួន អ្នកផងដែរ។
២) ការកុហក៖ ដូចដែលអ្នកបានដឹងស្រាប់ ការកុហកអ្នកដទៃ វា មិនមែនជារឿងមួយ ល្អ ឬ ចម្រើន ដល់អ្នកនោះទេ។ ប៉ុន្តែសម្រាប់អ្នកចូលចិត្តកុហក វាបានក្លាយទៅជារឿងធម្មតាមួយ ទៅហើយ សម្រាប់ពួកគេ ព្រោះវាជាទម្លាប់ទៅហើយ។ ប៉ុន្តែ អ្នកមិនដឹងឡើយ ថាការកុហក នេះវាអាចដឹកនាំជីវិតអ្នកឲ្យធ្លាក់ ក្នុងរណ្ដៅយ៉ាងណាខ្លះនោះទេ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack.org