ហេតុផលទាំង៤យ៉ាងដែលបញ្ជាក់ថា អ្នកនៅលីវភាគច្រើនតែងទទួលបាននូវភាពជោគជ័យ
តើអ្នកជឿដែរទេ ដែលមនុស្សជាច្រើនគិតថានៅលីវធ្វើឲ្យពួកគេឆាប់ទទួលបាននូវភាពជោគជ័យជាងពេលដែលពួកគេជាប់ពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយនរណាម្នាក់? អ្នកខ្លះគិតថា វាមិនមែនបែបនេះនោះទេ តែអ្នកខ្លះទៀតក៏យល់ស្របទៅលើមតិខាងលើផងដែរ។ តើវាពិតដូចអ្វីដែលអ្នកគិតដែរឬទេ បើផ្អែកលើហេតុផលខាងក្រោមនេះ៖
១) មានពេលវេលាច្រើនសម្រាប់ខ្លួនឯង៖ នៅពេលដែលបុគ្គលនៅលីវចង់សម្រេចនូវអ្វីមួយ ពួកគេហាក់បីដូចជាមិនមានឧបសគ្គច្រើននោះទេ ដោយសារតែពួកគេគ្មានពេលវេលាផ្ទាល់ខ្លួនច្រើន គឺចង់ទៅណាក៏បាន ចង់ធ្វើអ្វីក៏បានដោយមិនបាច់នៅចាំសុំការអនុញ្ញាតពីនរណាម្នាក់នោះឡើយ ដែលជាហេតុធ្វើឲ្យគេជួបមនុស្សបានច្រើន ក៏ដូចជាបទពិសោធន៍ច្រើនផងដែរ។
២) មានសំពាធតិច៖ នៅពេលដែលអ្នកមានគូស្នេហ៍ អារម្មណ៍ដែលអ្នកធ្លាប់តែតាំងបានល្អ ក៏ធ្លាក់ចុះដែរ ព្រោះការបារម្ភក៏ដូចជាភាពភ័យខ្លាចនឹងកើតមានឡើងឯងនៅពេលដែលអ្នកមានសេ្នហា ដូចនេះប្រសិនបើអ្នកនៅលីវ អ្នកក៏មិនសូវមានការបារម្ភច្រើន ឬសំពាធអ្វីធ្ងន់ធ្ងរដែរ ព្រោះអ្វីដែលអ្នកគិតភាគច្រើនគឺសម្រេចនៅលើអ្នកតែម្នាក់ឯងប៉ុណ្ណោះ។
៣) ហាត់ប្រាណនិងលំហែកាយបានច្រើន៖ ប្រសិនបើអ្នកមានត្រឹមតែដៃគូស្នេហាវាមិនសូវថ្វីនោះទេ តែប្រសិនបើអ្នកមានកូនទៀតនោះវានឹងធ្វើឲ្យអ្នកបាត់បង់ពេលវេលាផ្ទាល់ខ្លួនជាច្រើន ព្រោះថារវល់តែគិតពីរឿងរកប្រាក់ ឬគិតពីអនាគតកូន ក៏ដូចជាគ្រួសារផងដែរ។ ហេតុនេះ ពេលដែលអ្នកធ្លាប់យកទៅចំណាយក្នុងការហាត់ប្រាណមួយថ្ងៃ ពី២ទៅ៣ម៉ោងនោះ គឺលែងមានទៀតហើយ។
៤) អារម្មណ៍ស្រស់ស្រាយល្អ៖ នៅម្នាក់ឯងមិនប្រាកដថាមិនល្អនោះទេ ព្រោះប្រាក់ខែដែលអ្នកទទួលបានគឺចំណាយសម្រាប់ខ្លួនអ្នក ក៏ដូចជាក្រុមគ្រួសាររបស់អ្នក ហើយក៏មិនសូវមានរឿងឈឺក្បាលឬតប់ប្រមល់ច្រើននោះដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.businessinsider.com