អាការៈ​បាក់​ទឹក​ចិត្ត​ទាំង​៤​ចំណុច​ដែល​បុរស​ៗ​គួរ​សង្កេត​មើលលើ​ខ្លួន​ឯង​



ជាទូទៅ បុរសគឺត្រូវតែរឹងមាំហើយប្រើប្រាស់ហេតុផលជាជាងអារម្មណ៍ជានិច្ច ដែលជាហេតុធ្វើឲ្យពួកគេមិនងាយនឹងបញ្ចេញអារម្មណ៍របស់ពួកគេមកក្រៅនោះទេ។ តែនៅពេលដែលគេមិននិយាយស្ដីអ្វីសោះនោះ មិនមែនមានន័យថា ពួកគេមិនចេះមានអារម្មណ៍អ្វីនោះទេ គឺមានដូចគ្នា គ្រាន់តែពួកគេមិនបញ្ចេញវាមកក្រៅតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាអាការៈដែលបុរសៗគួរតែរៀនសង្កេតទៅលើខ្លួនឯង៖ ១) កំហឹង៖ ប្រុសៗគឺមិនងាយខឹងផ្ដេសផ្ដាសនោះទេ តែបើអ្នកចាប់អារម្មណ៍ខ្លួនឯងទៅ ហាក់បីដូចជាខឹងខុសធម្មតា ហើយជាពិសេសបើអ្នកខឹងសំបារលើរឿងតូចតាចទៀតនោះ គឺបានន័យថាកំពុងតែមានការបាក់ទឹកចិត្តហើយ។ អ្នកស្ទើរតែមួម៉ៅគ្រប់ពេលទោះបីជារឿងនោះមិនគួរឲ្យខឹងក៏ដោយ។ ២) ឈឺពេញរាងកាយ៖ នេះក៏បញ្ជាក់បានដែរថា អ្នកមានជំងឺបាក់ទឹកចិត្ត ព្រោះថាអ្នកទាំងនោះមិនចង់ធ្វើអ្វីដែលប្លែកនោះទេ គឺពួកគេចូលចិត្តធ្វើអ្វីដដែលៗ ដូចជាគេង ទៅរៀន ទៅធ្វើការ។ អ្នកទាំងអស់នោះមិនដែលនឹកឃើញថាចង់ហាត់ប្រាណ ឬទៅលំហែកាយជាមួយមិត្តភ័ក្ដិឬក្រុមគ្រួសារអ្វីនោះទេ។ ៣) តប់ប្រមល់ក្នុងចិត្ត៖ មិនថាអ្នកស្ថិតក្នុងស្ថានការណ៍ណានោះទេ អ្នកតែងតែមានអារម្មណ៍ថាតឹងតានរកស្មានមិនត្រូវនោះទេ។ បូករួមជាមួយនឹងការមមាញឹកនៃការងារក៏ដូចជាគ្មានអ្នកយល់ចិត្ត អ្នកអាចនឹងទទួលរងការបាក់ទឹកចិត្តនេះក្នុងរយៈពេលយូរ។ ៤) លែងមានចំណង់ផ្លូវភេទ៖ នៅពេលដែលអ្នកស្ថិតនៅក្នុងកម្រិតបាក់ទឹកចិត្តល្មមមួយ វានឹងធ្វើឲ្យអ្នកយល់ថា ចំណង់ផ្លូវភេទគឺលែងសំខាន់សម្រាប់អ្នកទៀតហើយ រហូតដល់ពេលខ្លះ អ្នកមិនចង់មកផ្ទះថែមទៀតផងនៅពេលដែលដៃគូរបស់អ្នកហាក់បីដូចជាមិនយល់ចិត្តអ្នក៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s