រឿង​៦​យ៉ាង​ដែល​អ្នក​មិន​ដឹង​ពី​ក្រុមហ៊ុន​លក់​យានយន្ត​​ដ៏​ល្បី Honda​



អ្នកដឹងហើយថា ក្រុមហ៊ុន ម៉ាក Honda នេះ ល្បីនឹងលក់ដាច់កម្រិតណា នៅតំបន់អាស៊ីនេះ។ អ្នកគួរតែសិក្សាឲ្យបានច្បាស់ពីក្រុមហ៊ុន នេះ ហើយខាងក្រោមនេះអ្នកនឹងបានដឹងថា រឿងអ្វីខ្លះដែលអ្នកមិនដឹងពីក្រុមហ៊ុននេះ៖

១) បង្កើនមនុស្សយន្ត៖ ក្រុមហ៊ុននេះបានបង្កើតមនុស្សយន្តមួយ ដែលចេះ ដើរ រត់ និងឡើងកាំជណ្ដើរ ហើយក៏អាចបម្រើសេវាកម្ម ដល់មនុស្សចាស់ជរា ឬ ក៏មនុស្សដែលមានកាយសម្បទាមិនគ្រប់គ្រាន់ផងដែរ។

២) បង្កើតយន្តហោះដែលលឿនជាងគេ៖ ក្រុមហ៊ុននេះបានបង្កើត យន្តហោះឈ្មោះថា HondaJet ដែលវាអាចហោះហើរដោយប្រើប្រាស់ល្បឿន ៤៨៣mph រយៈកម្ពស់ ៤៣,០០០ ft ។

៣) ឡានប្រណាំងទាំងអស់ ក្នុងឆ្នាំ២០១០ សុទ្ធតែប្រើប្រាស់ម៉ាស៊ីនម៉ាកHonda ។

៤) វាជាក្រុមហ៊ុនផលិតម៉ូតូធំនិងអស្ចារ្យជាងគេ ដែលកើតឡើងតាំងពីឆ្នាំ១៩៥៩ ។

៥) វាជាក្រុមហ៊ុនតែមួយគត់ដែលផលិត រថយន្តទំនើបៗ និងទាន់សម័យ ជាងគេនៅប្រទេសជប៉ុន ក្នុងឆ្នាំ ១៩៨៦។

៦) ឡានម៉ាកHonda នេះលក់ដាច់ជាងគេ នៅប្រទេសកាណាដា រយៈពេល១៧ឆ្នាំជាប់គ្នា ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ cheatsheet.com

X
5s