ហេតុអ្វីនារីមានវ័យ ៣០ឆ្នាំទៅហើយ នៅតែមានភាពទាក់ទាញខ្ពស់ ?
អ្នកអាចនឹងឆ្ងល់ថាហេតុអ្វីបានជាស្រ្ដី គឺពិតជាគួរឲ្យទាក់ទាញខ្លាំង នៅពេលគេមានអាយុ៣០ឆ្នាំទៅវិញ? តើដោយសារតែសម្រស់របស់ពួកគេ ឬមួយ ក៏អត្តចរិត ដែលធ្វើឲ្យពួកគេកាន់តែទាក់ទាញនោះ? ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) ស្គាល់ខ្លួនឯងច្បាស់៖ អ្នកដឹងថាអ្នកជានរណា ហើយ ទទួលស្គាល់ចំពោះអ្វីដែលខ្លួន ឯង មាន។ នៅពេលអ្នកស្ថិតក្នុងវ័យ ២០ឆ្នាំជាងនោះ អ្នកប្រហែលជាដាក់ខ្លួន ក្រោមអ្នកដទៃ ហើយ លើកតម្លៃ របស់អ្នកជុំវិញខ្លួន ល្អជាងអ្នក នោះដោយសារតែអ្នកមិនទាន់ស្គាល់ពីខ្លួន ឯង ច្បាស់។ តែដល់អាយុ៣០នេះ អ្នកស្គាល់ គ្រប់បែបយ៉ាងថា ខ្លួន ត្រូវការអ្វី ខ្លួន យល់ដឹងពីអ្វី ហើយ ត្រូវការមនុស្សបែបណាសម្រាប់ជីវិត។
២) គ្មានភាពភ័យខ្លាច៖ មុននឹងឈានមកដល់វ័យ នេះ អ្នកបានឆ្លងកាត់ឧបសគ្គរាប់ភ្លេច មកហើយ មិនត្រឹមតែប៉ុណ្ណោះ វាបានផ្ដល់ជាមេរៀន ដល់អ្នកច្រើនទៀតផង។ ដូចនេះ អ្នកគ្មានអ្វីដែលត្រូវខ្លាចទៀតទេ ព្រោះអ្វីគ្រប់យ៉ាងអ្នកបាន ឆ្លងកាត់រួចហើយ។
៣) ប្រើប្រាស់ភាពខ្លាំងគ្រប់ដណ្ដប់ភាពខ្សោយរបស់អ្នក៖ មកដល់ពេលនេះអ្នកដឹងអស់ហើយ ថា ខ្លួន ខ្លាំងអ្វី និងខ្សោយអ្វី។ អ្នកអាចប្រើប្រាស់ភាពខ្លាំងដែលអ្នកមាន ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ហើយអ្នកក៏អាចកែច្នៃភាពខ្សោយដែលអ្នកមាននោះ ឲ្យក្លាយទៅជាអ្វីដែលមានប្រយោជន៍ដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ financialgazette.co.zw