មេរៀនអស្ចារ្យដែលអ្នកគួរសិក្សាពី «រឿងបុរសប្រជៀវ»
បើសិនជាអ្នកធ្លាប់បានតាមដាន រឿង ប្រភេទហូលីវូដ ចំណងជើងបុរស ប្រជៀវ (The Batman) ដ៏ល្បីនេះពីមុនមកនោះ អ្នកប្រហែលជាកោតសរសើរ នូវភាពក្លាហាន និងការយល់ដឹងពីតួនាទី ក្នុងការជួយសង្គ្រោះមនុស្ស យ៉ាងណាខ្លះហើយ។ ហេតុនេះហើយ ទើប មានមនុស្សជាច្រើន សិក្សា និងចាត់ទុក បុរស ប្រជៀវនេះជា រូបតំណាងរបស់ខ្លួន។ ខាងក្រោមនេះជាមេរៀនខ្លះ ដែលអ្នកអាចរៀនពីបុរសប្រជៀវ៖
១) លះបង់ ដើម្បីភាពល្អឥតខ្ចោះ៖ ជាការពិតណាស់ មិនថា ការលះបង់នោះ ទទួលបានអ្វីនោះទេ អ្វីដែលសំខាន់គឺ បុរស ប្រជៀវនោះ តែងតែលះបង់ គ្រប់យ៉ាង ក្នុងការធ្វើអ្វីមួយ ដែលគេបានដាក់ចិត្តធ្វើ។ ទោះបីលទ្ធផល ទទួលបានមកវិញយ៉ាង ណា ក៏គេនៅតែ បញ្ចេញ ឲ្យអស់សមត្ថភាពដែលគេមាន ដោយមិនគិតពីលទ្ធផល ។
២) ការពារអ្នកដែលមិនអាចការពារខ្លួនឯងបាន៖ គោលបំណងសំខាន់ របស់បុរសប្រជៀវ គឺការស្វែងរកយុត្តិធម៌ សម្រាប់មនុស្ស គ្រប់គ្នា និងការពារ អ្នកដែលមិនដឹងអី ឲ្យគេចផុតពីគ្រោះថ្នាក់។ អ្វីដែលអ្នកអាចរៀនពីវា គឺ មិនថា កាលៈទេសៈ លំបាកយ៉ាងណា ក្ដី អ្នកត្រូវតែចេះការពារខ្លួន ឯង។ បន្ទាប់ពីអ្នកដឹង ថា តើអ្នកការពារ ខ្លួន ឯង ដោយវិធីណាហើយនោះ អ្នកត្រូវតែបង្រៀន អ្នកដទៃ ដែលគេមិនចេះការពារខ្លួន ម្ដង។
៣) តែងដាក់ខ្លួនគ្រប់ពេល៖ គេនឹងបង្រៀន អ្នកឲ្យធ្វើអ្វីគ្រប់បែបយ៉ាង ដោយប្រកាន់ពាក្យមួយគឺ«ការដាក់ខ្លួន»។ អ្នកមិនអាចទទួលយក មុខមាត់ តែឯង នោះឡើយ អ្នកនឹងផ្ដល់តម្លៃ និងមុខមាត់ ចំពោះ តែនរណាដែលស័ក្ដិសម នឹងទទួលបានប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity