សញ្ញាទាំង៦យ៉ាងបញ្ជាក់ថា គេកំពុងតែច្រណែនស្នេហា ដែលអ្នកមាន
មនុស្សម្នាក់ៗ តែងមានការចិត្តច្រណែនឈ្នានីស ចំពោះរឿងផ្សេងៗ គ្នា តែបើគេច្រណែន អ្នកពីរឿងស្នេហា ដែលអ្នកមាននោះ វាពិតជារឿងចម្លែក ណាស់។ តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យពួកគេន ច្រណែន ដល់ ស្នេហា ដែលអ្នកមាន? តើសញ្ញ្ញាយ៉ាងណាខ្លះបញ្ជាក់ ថា គេកំពុងតែច្រណែន ស្នេហា អ្នក?
១) មិនចង់ឮអ្នកនិយាយពីស្នេហាដែលអ្នកកំពុងមាន៖ ពេលមាននរណាម្នាក់ ស្រាប់តែបង្អាក់ ការនិយាយរបស់អ្នកពាក់ព័ន្ធ នឹងរឿងស្នេហា នោះ វាបានន័យ ថា គេកំពុងតែច្រណែនអ្នកហើយ។ មនុស្ស ត្រឹមត្រូវសម្រាប់អ្នក តែង តែសប្បាយរីករាយ ពេលឃើញអ្នក រស់នៅដោយមានសុភមង្គល ហើយពួកគេនឹងមិន ផ្ដាច់ ឬក៏មិនយល់ស្រប ចំពោះស្នេហា ដែលអ្នកមាននោះទេ។
២) យល់ស្របតែខាងក្រៅ តែជំទាស់ ក្នុងចិត្ត៖ អ្នកគួរតែសង្កេតមើលថា តើមនុស្សទាំងនោះ យល់ស្រប ស្នេហា របស់អ្នក ដោយស្មោះត្រង់ ឬយ៉ាងណា ឬមួយ ក៏គ្រាន់តែជាការសម្ដែង។ បើសិន ជាពួកគេមិនបានច្រណែន ស្នេហាអ្នកទេ នោះ ពួកគេពិតជាគាំទ្រ អ្នកពេញទំហឹង ហើយ អាកប្បកិរិយា ដែលគេបានសម្ដែងចេញមក គឺឲ្យអ្នកយល់១០០ភាគរយ ថាគេគាំទ្រ អ្នក។
៣) អ្នកមិនត្រូវបានគេណាត់ចេញក្រៅតទៅទៀត៖ ប្រសិន បើមានការជួបជុំ ឬពិធីជប់លៀងអ្វីមួយ ហើយ អ្នកមិនត្រូវគេអញ្ជើញទៅនោះ នេះបញ្ជាក់ ថានរណាម្នាក់គឺច្រណែន ស្នេហា ដែលអ្នកមានហើយ។
៤)មានពាក្យចចាមអារ៉ាមមិនពិតពីអ្នក៖ ជាការពិតណាស់ បើគេពេញចិត្ត និងចង់ឲ្យស្នេហា របស់អ្នកបន្ត ទៅយូរអង្វែងនោះ គេមិនគួរ បង្កើតពាក្យចចាមអារ៉ាម មិនពិតពីអ្នកនោះ ទេ ។ ការធ្វើបែបនេះ គឺមានគោលបំណង ហើយ គោលបំណងនោះជាក់ស្ដែងគឺក្នុងផ្លូវ អវិជ្ជមាន។
៥) គេបាត់មុខ និងមិនចង់ដើរជាមួយអ្នក៖ អ្នកត្រូវសង្កេតមើលមនុស្សជុំវិញខ្លួន ថាតើពួកគេចាប់ផ្ដើមប្លែកពីអ្នកដូចម្ដេចខ្លះ? បើគេស្រាប់តែចាកចេញ ឬ មិនចង់ដើរ លេងជាមួយ អ្នកដោយគ្មានហេតុផល នោះ នេះគឺដោយសារតែគេមិនចង់ ដឹងរឿងរ៉ាវស្នេហា អ្នក ។
៦) គេមិនអាចនៅមើលអ្នក បង្ហាញក្ដីស្រលាញ់ចំពោះមុខគេបាន៖ មនុស្សមួយ ចំនួន មិនអាចទ្រាំ ឈរមើលអ្នកបង្ហាញក្ដីស្រលាញ់ ចំពោះមុខគេបានទេ។ នេះដោយសារតែគេមិនដែលមានភាពស្និទ្ធស្នាលឬ មួយទទួលបានការថ្នាក់ថ្នម ពីនរណាម្នាក់។ ហេតុនេះហើយ បានជាទង្វើបែបនេះពេលខ្លះ ធ្វើឲ្យពួកគេដើរ ចេញពីអ្នក ៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity