ការងារទាំង ៣ប្រភេទដែលអាចបំផ្លាញស្នេហារបស់អ្នកបាន
ពេលខ្លះ ការងារដែលអ្នកកំពុងតែធ្វើសព្វថ្ងៃ នេះក៏វាពាក់ព័ន្ធ នឹងចំណងមិត្តភាពស្នេហា របស់អ្នកផងដែរ ។ ដោយសារការជ្រើសរើស ការងារខុស វាអាចបំបែកបំបាក់គូស្នេហ៍ របស់អ្នក ហើយ អាចឈានដល់ការលែងលះគ្នា ទៀតផងដែរ ប្រសិនបើពួកគេជាប្ដីប្រពន្ធនឹងគ្នា។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) អ្នកបម្រើក្នុងកាស៊ីណូ៖ ដូចដែលអ្នកដឹងស្រាប់ហើយ ថាអ្នកដែលធ្វើការក្នុងកាស៊ីណូ គឺទាមទារឲ្យពួកគេ ប្រចាំការនៅទីនោះ សឹងតែរៀងរាល់ថ្ងៃ មិនថា ថ្ងៃសៅរ៍ ឬអាទិត្យ ឬក៏ថ្ងៃបុណ្យនោះទេ។ យោងតាមទិន្នន័យរបស់ប៉ូលិសដែលបាន បង្ហាញក្នុងឆ្នាំ២០១០ បានឲ្យដងថា ៖ « នៅឯសហរដ្ឋអាមេរិក អ្នកដែលធ្វើការក្នុងកាស៊ីណូ គឺប្រឈមមុខខ្ពស់ខ្លាំងជាងគេ ក្នុងការលែងលះគ្នា»។
២) អ្នកចាក់ស្រាបៀ៖ ពួកគេតែងនៅចាំបម្រើ សេវាកម្មនានា នៅក្នុងភោជនីយដ្ឋាន និងបាគ្រប់កន្លែង ហើយភាគច្រើនពួកគេមិនដឹងច្បាស់ឡើយ ថាពេលណាអាចត្រលប់ទៅផ្ទះវិញ ដោយសារតែពួកគេត្រូវរង់ចាំភ្ញៀវត្រលប់ទៅអស់សិន។ ហេតុនេះ ហើយ បានជា គេបានបង្ហាញថា៖ « អ្នកចាក់ស្រាបៀ គឺប្រឈមមុខនឹងការលែងលះខ្ពស់ ទី២ បន្ទាប់ពីអ្នកបម្រើការក្នុងកាស៊ីណូ។»
៣) អ្នកសិល្បៈ៖ អ្នកសិល្បៈ រួមមានតារាសម្ដែង តារាចម្រៀង និងតារាកំប្លែង និងតារាម៉ូដែលល្បី ភាគច្រើន ក៏ប្រឈមមុខនឹងការលែងលះគ្នាផងដែរ។ មូលហេតុនោះ ដោយសារតែការប្រច័ណ្ឌ គ្នារវាង តារាដទៃ ព្រមទាំងការរស់នៅដែលមានការបំបែកបំបាក់ពីអ្នកដទៃ ដោយការច្រណែន ផ្សេងៗទៀត ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ cheatsheet