មូលហេតុ​៥​យ៉ាង​​យុវវ័យ​ភាគ​ច្រើន ចូលចិត្ត​​ដើរ​លេង​ដោយ​ជ្រើសរើស​សំលៀកបំពាក់​ពណ៌​ខ្មៅ​



ជាការពិតណាស់ ពណ៌នេះបានក្លាយទៅជាពណ៌ដែលយុវវ័យភាគច្រើនជ្រើសរើសពេលចេញទៅណាមកណា។ មិនថា នរណាឡើយ ប្រសិន បើគេបើកទូខោអាវភ្លាមនោះ ភាគច្រើន សឹងតែ៨០ភាគរយ គឺជាសំលៀកបំពាក់ពណ៌ខ្មៅ។ ខាងក្រោមនេះជាមូលហេតុដែលគេចូលចិត្តសំលៀកបំពាក់ពណ៌ខ្មៅ៖

១) ពណ៌ខ្មៅស៊ីគ្នាជាមួយពណ៌ផ្សេងទៀត៖ ប្រសិនបើអ្នកជ្រើសរើសពណ៌ខ្មៅហើយ នោះ អ្នកមិនចាំបាច់គិត ថាអ្នកពណ៌ផ្សេងទៀត អាចស៊ីជាមួយវាឬក៏អត់នោះទេ។ ពណ៌ខ្មៅ វាស៊ីជាមួយ ពណ៌ផ្សេងទៀត ជាច្រើន មិនថាពណ៌ឆើត ឬស្រគាំនោះទេ ។

២) ពណ៌ដែលធ្វើឲ្យអ្នកមានរាងស្គម៖ ពណ៌នេះនឹងធ្វើឲ្យមនុស្សគ្រប់គ្នាមើលទៅមានរាងសំប៉ែតជាងរាល់ដង។ វាជាពណ៌ដែលមានប្រជាប្រិយបំផុត សម្រាប់អ្នកដែលមានរាងធាត់ ហើយ ចង់ឲ្យគេមើលទៅឃើញស្គម។ គ្មាននរណាម្នាក់ដឹងពីវេទមន្តនៃពណ៌នេះទេ ប៉ុន្តែវាគឺជារឿងពិតសម្រាប់មនុស្សទូទៅទៅហើយ។

៣) វាស័ក្ដិសមគ្រប់ពេលវេលានិងកម្មវិធី៖ វាក៏ជារឿងមួយ ងាយស្រួល សម្រាប់អ្នក ដែរ ព្រោះថាពេលខ្លះ អ្នកអាចមានកម្មវិធីអ្វីមួយ ដែលអ្នកមិនបានដឹងមុន ហើយអ្នកក៏មិនចាំបាច់ ហត់ ទៅផ្លាស់ប្ដូរ សំលៀកបំពាក់ថ្មីដែរ ព្រោះថា ពណ៌ខ្មៅនេះ ក៏អាចចូលចំណោមគេចុះដែរ។

៤) មិនសូវឃើញស្នាមប្រឡាក់៖ ប្រសិនបើអ្នកជាមនុស្សដែលរវល់ មានកិច្ច ការងារត្រូវធ្វើច្រើន ឬមួយ ក៏ ដើរចេញទៅក្រៅច្រើន ប្រាកដណាស់ ណាស់សំលៀកបំពាក់របស់អ្នកអាចនឹងប្រឡាក់ស្នាម ក្អែល ឬក៏ធូលី ដែលជាប់លើអ្នក។ តែបើជ្រើសរើសសំលៀកបំពាក់ពណ៌ខ្មៅ អ្នកនឹងមិនចាំបាច់ភ័យព្រួយ ខ្លាចអ្នកដទៃ ឃើញស្នាមប្រឡាក់នោះទេ ព្រោះពណ៌នេះអាចជួយ បាំងបិទស្នាម ពណ៌ខ្មៅ ឬ ពណ៌ផ្សេងៗ បានយ៉ាងល្អ។

៥) បង្ហាញថាអ្នកជាមនុស្ស ម៉ត់ចត់និងជឿទុកចិត្តបាន៖ អ្នកវិទ្យាសាស្ត្របានបង្ហាញថា៖ « ពណ៌ខ្មៅ គឺតំណាងឲ្យមនុស្សដែលធ្វើការម៉ត់ចត់ និងគួរឲ្យទុកចិត្ត។» ភាគច្រើន ពេលដែលអ្នកទៅសម្ភាសន៍ការងារ អ្នកគួរតែជ្រើសរើស ពណ៌នេះ ដើម្បីឆាប់បានការងារធ្វើ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ collegecandy

X
5s