ការស្រាវជ្រាវ៖ ការគេងជាមួយសត្វចិញ្ចឹមរបស់អ្នកអាចជួយឲ្យអ្នកមានដំណេកល្អជាងមុនបាន
ជាការពិតណាស់ សត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មា គឺពិតជាគួរឲ្យរំខានណាស់ តែតាមការស្រាវជ្រាវជាច្រើនមកបានឲ្យដឹងថា សត្វទាំងអស់នោះបែរជាជួយឲ្យម្ចាស់របស់វាមានដំណេកដ៏ល្អប្រសើរទៅវិញ។ តាមការស្ទង់មតិពីម្ចាស់សត្វទាំងអស់នោះនិយាយដូចៗគ្នាថានៅពេលដែលពួកគេបានគេងជាមួយសត្វជាទីស្រលាញ់របស់ពួកគេ ពួកគេមានអារម្មណ៍ថាកក់ក្ដៅ ហើយប្រៀបបានដូចជាគេងជាមួយនឹងមិត្តភ័ក្ដិជិតស្និទ្ធម្នាក់អញ្ចឹង ជាពិសេសសម្រាប់អ្នកនៅលីវ។ នេះគឺអារម្មណ៍កក់ក្ដៅមួយដែលចេញមកពីក្នុងចិត្តតែម្ដង ដែលទាល់តែអ្នកធ្លាប់ចិញ្ចឹមសត្វ ឬកំពុងចិញ្ចឹមសត្វជាទីស្រលាញ់របស់ពួកគេទើបយល់អារម្មណ៍កក់ក្ដៅមួយនេះ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org