ចំណុច ​៤​យ៉ាង​ដែល​មនុស្ស​ទូ​ទៅ​ចូល​ចិត្ត​កុហក​នៅ​លើ​​បណ្ដាញ​ទំនាក់​ទំនង​អនឡាញ​​



យើងទាំងអស់គ្នាសុទ្ធតែធ្លាប់កុហក។ ប៉ុន្តែ ការកុហកខ្លះ ជះឥទ្ធិពលទៅលើអ្នកដទៃ។ កន្លែងដែលមនុស្សឧស្សាហ៍កុហកជាងគេគឺបណ្តាញទំនាក់ទំនងសង្គម។ ខាងក្រោមនេះជាអ្វីដែលមនុស្សចូលចិត្តកុហកជាទីបំផុត៖ ១) គ្រួសារ៖ បុគ្គលខ្លះអាចរៀបការរួចទៅហើយ តែគេកុហកថានៅលីវ។ ដូច្នេះហើយ លើកក្រោយពេលអ្នកចេញក្រៅជាមួយមនុស្សដែលអ្នកទើបតែស្គាល់ អ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកអាចសង្កេតមើលចិញ្ចៀនឬរូបថតគ្រួសារនៅក្នុងកាបូបលុយ។ ២)កម្ពស់ ៖ មានមនុស្សប្រុសជាច្រើនជឿថាកាន់តែខ្ពស់ កាន់តែល្អ។ ដូច្នេះហើយបុរសជាច្រើនចូលចិត្តកុហកអំពីកម្ពស់របស់ពួកគេណាស់។ ៣) ទម្ងន់៖ បើមនុស្សស្រីវិញ ពួកគេចូលចិត្តកុហកអំពីទម្ងន់របស់ពួកគេ។ មានពេលខ្លះ ពួកគេកុហកថាមានគីឡូត្រឹមតែ៤៣គីឡូតែប៉ុណ្ណោះ។ បុរសពេលខ្លះក៏កុហកអំពីទម្ងន់របស់ពួកគេដែរ។ ៤) លុយ៖ តាមការស្រាវជ្រាវរកឃើញថា នារីខ្វាយខ្វល់ពីទឹកប្រាក់ដែលបុរសរកបាន។ ដូច្នេះហើយ បុរសខ្លះមានសំពាធអត់ទ្រាំមិនបានត្រូវការកុហកអំពីប្រាក់ចំណូលនៅពេលដែលពួកគេក្លាយជាគូស្នេហ៍ ឬចង់ក្លាយជាគូស្នេហ៍៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.cheatsheet.com
X
5s