តើ​គួរ​ធ្វើ​យ៉ាង​ណា​បើ​រៀន​ចប់ ហើយ នៅ​មិន​ទាន់​មាន​ការងារ​ទៀត​នោះ?​



តើអ្នកមានអារម្មណ៍យ៉ាងណាទៅ បើខ្លួន ឯងរៀនចប់ ហើយ តែការងារក៏មិនទាន់រកបាន ខណៈដែលអ្នកដទៃ មានការងាររួចជាស្រេចទោះបីគេមិនទាន់រៀនចប់នោះ? វាគឺជារឿងមួយ ដែលអ្នកគួរតែពិចារណា ឲ្យបានម៉ត់ចត់ ព្រោះថា មនុស្សម្នាក់ៗ រៀនដើម្បីទទួលបានការងារ តែបើរៀនចប់ហើយ នោះ ការងារនៅតែមិនទាន់មាននៅក្នុងដៃទៀតនោះ វាគឺជាបញ្ហាហើយ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) ត្រូវមានគំនិតវិជ្ជមាន៖ ទោះបីអ្នកមិនទាន់រកបានការងារដែលសមប្រកបក្ដី ក៏កុំបាក់ទឹកចិត្ត។ អ្នកគួរតែបន្ត ការសាកសួរពីសំណាក់អ្នកដទៃ ដើម្បីចាប់បានគំនិតខ្លះៗ ហើយ រក្សា ឲ្យបាននូវគំនិតវិជ្ជមានសម្រាប់ខ្លួន ឯង ។

២) កាត់បន្ថយការចំណាយ៖ ប្រសិនបើអ្នករស់នៅតែម្នាក់ឯង អ្នកគួររៀនកាត់បន្ថយ ការចំណាយរបស់អ្នកខ្លះទៅ ព្រោះ អ្នកមិនទាន់មានការងារ ជាទីពឹង ហើយ ក៏មិនទាន់ដឹងថា អ្នកបន្ត ការគ្មានការងារធ្វើនេះដល់ពេលណាទៀតដែរ។

៣) ស្វែងរកការងារតាមបណ្ដាញនានា៖ កុំបណ្ដោយពេលវេលា ឲ្យខាតបង់ទៅដោយឥតប្រយោជន៍ អ្នកគួរស្វែងរកប្រភពណាដែលអាចផ្ដល់ឱកាសការងារមកដល់អ្នក។ អ្នកគួរសាកសួរ សាស្ត្រាចារ្យ របស់អ្នក ចូលរួមកម្មវិធីការងារ ចូលរួមការប្រជុំ រួមទាំងស្វែងរកការងារតាមបណ្ដាញសង្គម ផងដែរ ព្រោះថាវាគឺជាប្រភពដែលមានប្រជាប្រិយភាពជាងគេក្នុងការទទួលបានការងារល្អៗ ។

៤) បង្កើតការរកស៊ីដោយខ្លួនឯង៖ ប្រសិនបើ ការងារដែលអ្នកចង់ធ្វើនោះ នៅតែមិនផ្ដល់ឱកាសសម្រាប់អ្នក វាដល់ពេលដែលអ្នកគួរគិត ឲ្យបានធំជាងនេះ។ អ្នកអាចបើកការរកស៊ីមួយ ដោយខ្លួន ឯង ដើម្បីរៀនបណ្ដុះគំនិត ហើយ វាគួរតែជាប្រភេទការរកស៊ីខ្នាត តូចបានហើយ ព្រោះ អ្នកមិនទាន់មានសមត្ថភាពឯណា ដើម្បីបើកការរកស៊ីធំភ្លាមនោះទេ ៕

ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ moneycrashers.com

X
5s