អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា «ស្រី្ដ​ត្រូវ​ការ​សម្រាក​ឲ្យ​បាន​ច្រើន​ជាទីបំផុត ព្រោះ​ខួរ​ក្បាល​​ធ្វើ​ការ​ខ្លាំង​ណាស់»​



«ខួរក្បាលរបស់ស្រ្ដីគឺមានភារកិច្ចក្នុងការគិតរឿងច្រើន ហើយ វាតែងតែបញ្ចេញសកម្មភាពដ៏មមាញឹកជាទីបំផុត។ ហេតុនេះហើយ ទើបគេទាមទារឲ្យស្រ្ដីទទួលបានការសម្រាក ច្រើនជាងបុរស។» នេះបើយោងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យដ៏ល្បីមួយ ឈ្មោះ England's Loughborough។ ការសម្រាកឲ្យបានច្រើននេះ គឺវាពិតជាជួយឲ្យខួរក្បាលបានសម្រាក ហើយជួយជុលអ្វីដែលខូចខាតឡើងវិញ។ ហេតុនេះហើយ បានជាគេបង្ហាញថា៖ «ស្រ្ដីត្រូវការសម្រាក ឲ្យបានលើសបុរស ចំនួន២០នាទី ក្នុងមួយ យប់។ » យោងទៅតាមសម្ដីរបស់លោកវេជ្ជបណ្ឌិត ឈ្មោះ Apostolos Georgopoulosសញ្ជាតិអាមេរិក បានឲ្យដឹងទៀតដែរថា ៖ « ខួរក្បាលមនុស្សស្រីខុសពីខួរក្បាលមនុស្សប្រុស ត្រង់ថា មនុស្សស្រីប្រើប្រាស់ខួរក្បាលក្នុងការគិតអ្វីមួយ លឿនជាងបុរស ដល់ទៅ៥ដង៕»   ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org
X
5s