ពាក្យ​ដែល​អ្នក​មិន​គួរ​និយាយ​ទៅ​កាន់​ខ្លួន​ឯង ពេល​​អ្នក​បែក​គ្នា​ហើយ​នោះ​



ពេលដែលស្នេហា បានបែកបាក់ហើយនោះ វាបន្សល់ទុក ឲ្យមនុស្សទាំងសងខាងនូវការឈឺចាប់ កំហឹង និងការតូចចិត្ត ហើយវានឹងកាន់តែជះឥទ្ធិពលមិនល្អទៅកាន់អ្នក ប្រសិន បើអ្នកនៅតែរក្សាការគិតហួសហេតុបែបនេះ។ វាមានរឿងខ្លះដែលអ្នកគួរតែគិត និងមិនគួរគិត ខណៈដែលខ្លួន ឯង គិតរឿងស្មុគស្មាញ ម្នាក់ទៀត អាចនឹងកំពុង បំភ្លេច អ្នក ហើយ ជ្រើសរើសអ្នកថ្មី។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរចាំថា នៅពេលបែកគ្នា អ្នកមិនត្រូវនិយាយពាក្យទាំងនេះដាក់ខ្លួន ឯង ទេ៖

១) ខ្ញុំមិនល្អគ្រប់គ្រាន់ទើបបែកគ្នា៖ ពេលដែលអ្នកប្រើប្រាស់ពាក្យនេះ ឡើង អ្នកដទៃ នឹងចាប់ផ្ដើមគិត ថាអ្នកជាមនុស្សដែលមិនស្រឡាញ់ខ្លួន ឯង បាត់ទៅហើយ។ អ្នកត្រូវគិតថា ទះដៃតែម្ខាងគឺមិនអាចឮបានទេ ហើយកំហុសទាំងឡាយ ក៏មិនមែន សុទ្ធតែអ្នកជាអ្នកបង្កើតឡើងដែរ។ រឿងរ៉ាវខ្លះអាចនឹងជ្រុលជ្រួស ពិតមែន តែអ្នកធ្វើឡើងនេះគឺដោយសារតែចិត្តស្រឡាញ់ ហើយ បើគេមិនអាចទ្រាំទ្រ ជាមួយ អ្នកបានហើយនោះ បានន័យ ថា គេមិនបានយល់ពីទឹកចិត្ត អ្នកដែលខំស្រឡាញ់គេនោះបន្តិចណាទេ។

២) ខ្ញុំមិនអីទេ៖ ពេលអ្នកនិយាយបែប នេះតើអ្នកគិតថាគេអាចជឿអ្នកទេ? វាគ្រាន់តែជាពាក្យលួងលោមឲ្យខ្លួនបានធូរប៉ុណ្ណោះ តែនរណាទៅដឹង ពេលនៅម្នាក់ឯង តើអ្នកយំយ៉ាងណាខ្លះ? អ្នកគួរប្រាប់អ្នកដទៃ ឲ្យបានដឹងទៅថា អ្នកឈឺចាប់យ៉ាងម៉េចខ្លះ ហើយកុំព្យាយាមបៀមទុក្ខនោះ តែម្នាក់ឯង ព្រោះថា អ្វីៗ វានឹងមិនប្រសើរឡើងទេ បើអ្នកលាក់បាំងវាទុកនោះ។

៣) ខ្ញុំលែងចង់ដើរទៅមុខទៀតហើយ៖ កុំធ្វើឲ្យការបែកគ្នានោះ សម្លាប់ក្ដីស្រមៃដែលអ្នកតែងតែមាន។ កុំបោះបង់អ្វីដែលអ្នកចង់ធ្វើ វាអាចនឹងពិបាក នៅពេលអ្នកទើបនឹងបែកគ្នា តែយូរៗទៅអ្នកនឹងមានអារម្មណ៍ថា ធម្មតា វិញ ដូច្នេះ ព្យាយាមម្ដងទៀត ធ្វើអ្វីដែលអ្នកចង់ធ្វើ ហើយចំណាយពេលឲ្យច្រើន សម្រាប់មនុស្សដែលស្រឡាញ់ និងធ្វើឲ្យខ្លួន ឯង សប្បាយចិត្ត៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ eharmony.com

X
5s