សញ្ញាទាំង៤ដែលបញ្ជាក់ថា អ្នកមិនស្រលាញ់ខ្លួនឯងបានគ្រប់គ្រាន់នៅឡើយទេ
បើសួរអ្នកថាតើអ្នកស្រលាញ់ខ្លួនឯងទេ? អ្នកប្រាកដជាឆ្លើយថា អ្នកស្រលាញ់ខ្លួនឯង តែការពិតទៅវាមែនជាការពិតក៏អាចថាបាន។ ពេលខ្លះអ្នកអាចធ្វើរឿងមិនគប្បីជាច្រើន ចំពោះខ្លួនឯងដោយអ្នកមិនអាចដឹងខ្លួន ហើយខាងក្រោមនេះជាចំណុចមួយចំនួនដែលបញ្ជាក់ថា មិនបានស្រលាញ់ខ្លួនឯងគ្រប់គ្រាន់ឡើយ៖
១) មិនខ្វល់ពីតម្រូវការរបស់ខ្លួន៖ ពាក្យថាតម្រូវការនេះ មានច្រើនណាស់ដូចជា ការញាំអាហារឱ្យបានទៀងពេល គេងឲ្យគ្រប់គ្រាន់ និងថែទាំសុខភាពរបស់អ្នកឲ្យបានល្អតាមរយៈការហាត់ប្រាណជាច្រើន។ តើអ្នកដែលធ្វើវាឲ្យបានល្អទេ? តែបើអ្នកជាមនុស្សដែលចូលចិត្តភ្លេចញាំអាហារពេលព្រឹកញឹកញាប់ មិនដែលហាត់ប្រាណសោះ និងគេងបានតិចក្នុងមួយថ្ងៃៗ បានន័យថាអ្នកមិនស្រលាញ់ខ្លួនឯងនោះទេ។
២) គ្មានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯង៖ មិនថារវល់យ៉ាងណានោះទេ អ្នកក៏គួរតែកំណត់ផងដែរ ថាពេលណាដែលអ្នកទុកប្រើប្រាស់សម្រាប់ខ្លួនឯង ដែលអាចយកទៅអ្វីដែលអ្នកចូលចិត្តធ្វើ ដូចជាការអានសៀវភៅជាដើម ឬទទួលបាននូវបទពិសោធន៍ថ្មីៗជាដើម ដើម្បីអ្នកនឹងអាចក្លាយទៅជាមនុស្សដែលរឹងមាំជាងកាលពីម្សិលមិញទៅទៀត។
៣) ធ្វើអ្វីៗដើម្បីអ្នកដទៃរហូតភ្លេចពីខ្លួនឯង៖ វាមិនខុសទេ ដែលអ្នកជាមនុស្សល្អចូលចិត្តជួយអ្នកដទៃធ្វើនេះធ្វើនោះ តាមការសំណូមពររបស់ពួកគេ តែនៅពេលខ្លះ នៅពេលដែលអ្នកយល់ព្រមជាមួយពួកគេគ្រប់ពេលគ្រប់វេលាពេក វាអាចក្លាយទៅជាបញ្ហាទៅវិញ។ ដូចនេះ អ្វីដែលអ្នកគួរធ្វើនោះគឺគិត គិតឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តថាជួយនរណាម្នាក់នោះ ហើយអ្វីដែលមិនត្រូវភ្លេចនោះគឺខ្លួនឯង ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ។
៤) មិនសូវមានពេលសម្រាប់គ្រួសារ៖ សម័យនេះ អ្នកណាក៏ដូចជាអ្នកណាដែរ គឺមមាញឹកគ្រប់ៗគ្នា ហើយអ្វីដែលពួកគេធ្វើនោះគឺចំណាយពេលជាមួយមិត្តភ័ក្ដិក៏ដូចជាអ្នករួមការងារច្រើនជាងសមាជិកគ្រួសាររបស់ពួកគេនៅពេលដែលទំនេរ។ អ្នកគួរតែកំណត់តុល្យភាពរវាងអ្នកដទៃ និងគ្រួសាររបស់អ្នកឲ្យបានសមគួរ ព្រោះមិនថាយ៉ាងណានោះទេចុងក្រោយ មានតែគ្រួសារអ្នកនោះទេ ដែលនៅជាមួយអ្នករហូត ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org