បើអ្នកមានសញ្ញាទាំងនេះ នោះបញ្ជាក់ថា អ្នកលះបង់សុខភាពដើម្បីការងារជ្រុលពេកហើយ
នៅសម័យនេះ គឺជាពេលដែលមនុស្សម្នាប្រជែងខិតខំប្រឹងធ្វើការណាស់។ អ្នកខ្លះធ្វើការច្រើនម៉ោងឬថែមម៉ោង។ ប្រាកដណាស់ យើងត្រូវការខំប្រឹងដើម្បីរស់។ តាមការស្រាវជ្រាវបានបង្ហាញឲឃើញថា ធ្វើការហួសហេតុ បានប៉ះពាល់ដល់សុខភាព។ ខាងក្រោមនេះជាសញ្ញា៖
១) បញ្ហាសុខភាព៖ អ្នកអាចប្រឈមនឹងជំងឺផ្លូវចិត្ត ផ្លូវកាយឬឡើងទម្ងន់។ អ្នកអាចនឹងញាំច្រើនឬតិចជ្រុល។ ដោយហេតុដែលអ្នកធ្វើការច្រើនពេក អ្នកគ្មានពេលដើម្បីធ្វើលំហាត់ប្រាណសោះឡើយ។
២) ការចងចាំខ្សោយ៖ អ្នកអាចនឹងមានការចងចាំខ្សោយ។ អ្នកងាយនឹងភ្លេចនូវអ្វីដែលមនុស្សទើបតែនិយាយ។
៣) គ្មានពេលសម្រាប់គ្រួសារ៖ ទំនាក់ទំនងគ្រួសាររបស់អ្នកប្រហែលជាកាន់តែឆ្ងាយ ពីព្រោះថាអ្នកគ្មានពេលសម្រាប់ពួកគេ។ ពេលអ្នកទៅញាំអីជាមួយពួកគេ ខួរក្បាលរបស់អ្នកក៏នៅតែគិតអំពីការងារ។
៤) យកការងារទៅធ្វើនៅផ្ទះ៖ អ្នកមិនអាចបែងចែករវាងម៉ោងធ្វើការនិងម៉ោងសម្រាក ពីព្រោះអ្នកមានការងារច្រើនពេក។ អ្នកក៏មិនអាចឈប់គិតពីការងារពេលអ្នកទៅដើរលេង។
៥) ហត់៖ អ្នកប្រហែលជាមានការលំបាកក្នុងការងើបនៅពេលព្រឹក។ អ្នកតែងតែត្រូវការកាហ្វេ ឬពិបាកក្នុងការផ្តោតអារ្មណ៍៕
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.lifehack.org