អាថ៌កំបាំងទាំង៣ដើម្បីឈានទៅរកជីវិតដែលអ្នកតែងប្រាថ្នាចង់បាន
តើអ្នកពេញចិត្តជាមួយជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃដែរឬទេ? តើអ្នកមានដែលគិតពីរឿងអ្វីដែលអ្នកសោកស្ដាយខ្លះទេ រាល់ថ្ងៃនេះ? អ្វីដែលមនុស្សតែងធ្វើនោះគឺរអ៊ូរទាំ តែមិនព្រមធ្វើអ្វីមួយដើម្បីកែប្រែស្ថានការណ៍របស់ពួកគេសោះ។ ខាងក្រោមនេះគឺជាគន្លឹះដែលអ្នកអាចយកទៅប្រើប្រាស់បាន៖
១) ស្វែងរកតម្លៃនៃជីវិតរបស់អ្នក៖ ក្នុងជីវិតរបស់អ្នក តើអ្នកឲ្យតម្លៃទៅលើអ្វីជាងគេ? គ្រួសារ ការសិក្សា ឬស្នេហា? វាអាចមានច្រើនរាប់មិនអស់នោះទេ ដូចនេះអ្នកគួរតែស្វែងរកអ្វីដែលអ្នកផ្ដល់តម្លៃជាងគេនៅក្នុងឆាកជីវិតរបស់អ្នក បន្ទាប់មកព្យាយាមថែរក្សាវាឲ្យបានល្អ ក៏ដូចជាធ្វើអ្វីៗដើម្បីទទួលជោគជ័យទៅលើរឿងមួយនោះ។
២) កុំសោកសៅលើរឿងតែម្យ៉ាង៖ តើអ្នកណាដែលមិនធ្លាប់ជួបភាពបរាជ័យនៅក្នុងជីវិត ហើយអ្នកណាមិនដែលស្គាល់ពីភាពឈឺចាប់? តែអ្នកមិនត្រូវយកពេលវេលាដ៏មានតម្លៃរបស់អ្នកយកមកគិតពីវារហូតពេកនោះទេ ផ្ទុយទៅវិញ អ្នកគួរតែរកវិធីសាស្ត្រអ្វីដើម្បីកែប្រែវា និងធ្វើឲ្យអ្នកមានភាពរីកចម្រើនជាងមុនបាន។
៣) ប្រថុយ៖ នេះមិនមែនបានន័យថាអ្នកគួរប្រថុយធ្វើអ្វីដែលអ្នកចង់ធ្វើដោយមិនចេះគិតនោះទេ តែអ្នកត្រូវគិតឲ្យបានល្អិតល្អន់សិន បន្ទាប់មកគឺប្រមូលសេចក្ដីក្លាហានដែលអ្នកមានទាំងប៉ុន្មានយកមកប្រើប្រាស់នៅពេលនេះមក ព្រោះបើអ្នកមិនសាកល្បង អ្នកនឹងមិនដឹងនោះទេ ថាវាអាចនឹងក្លាយទៅជាយ៉ាងណានោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com