ក្រុមហ៊ុនរដ្ឋរបស់កូរ៉េចុះអនុស្សរណៈយោគយល់គ្នាសម្រាប់ “Smart City” នៅក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យនៅទីក្រុងភ្នំពេញ​



យោងតាម របាយការណ៍ Korean Heral ក្រសួងដែនដីហេដ្ឋារចសម្ព័ន្ធ និងការដឹកជញ្ជូនរបស់កូរ៉េនឹងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា(MoU) ជាមួយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ របស់កម្ពុជា ទៅលើគម្រោងអភិវឌ្ឍន៍លើកដំបូង បង្អស់ជាទីក្រុង “Smart City” នៅក្រុងព្រះសីហនុ។ គម្រោងដែលស្នើរឡើងនៅក្រុងព្រះសីហនុត្រូវបានលើកឡើងពីសមាហ័រណកម្មនៃមគម្រោងពេញលេញមានផ្លូវ អគ្គិសនី និងប្រព័ន្ធទឹក ស្របជាមួយប្រព័ន្ធបរិស្ថាន និងសន្តិសុខ រួមបញ្ចូលទាំងផែនមេផងដែរ។ គម្រោង “Smart City” នៅក្រុងព្រះសីហនុ នៅពេលដែលបញ្ចប់ នឹងទាញយកព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង ដើម្បី បង្កើតប្រសិទ្ធិភាពនៃការប្រើប្រាស់ម៉ាស៊ីនជំនួសកម្លាំងមនុស្សនៅក្នុងគម្រោងទាំងមូល។ រដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងការដឹងជញ្ជូនរបស់កូរ៉េខាងត្បូងលើកឡើងថា ” បទពិសោធន៍របស់កូរ៉េខាង ត្បូងក្នុងការប្រើ ICT ដើម្បីដោះស្រាយបញ្ហានៅតំបន់ទីក្រុងនឹងជួយដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទំនាក់ទំនង ជាមួយការអភិវឌ្ឍន៍ដែលមិនប្រុងប្រយ័ត្ននៅជិតក្រុងព្រះសីហនុ។” អនុស្សរណៈយោគយល់គ្នាក៏បានអះអាងដែរថាខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុន Korea Land and Housing Corp., ជាក្រុមហ៊ុន គ្រប់គ្រងដោយរដ្ឋ ដើម្បីផ្តល់នូវការគាំទ្រផ្នែកយុទ្ធសាស្ត្រសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតជម្រើសនៃការសាងសង់លំ នៅ ដ្ឋានតម្លៃសមរម្យសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបនៅក្រុងព្រះសីហនុ និងក្រុងភ្នំពេញ។ នេះធ្វើទៅតាមសំណើរ សុំជំនួយទៅទីក្រុងសេអ៊ូលរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងពេលថ្មីៗ។ យោងទៅតាមស្ថាប័នក្រសួងរបស់ប្រទេសកូរ៉េ ការណែនាំពីការទិញដី គម្រោងអភិវឌ្ឍន៍ និងគម្រោងផ្គត់ផ្គង់កំពុងបង្កើើតនូវ គោលបំណងនៃការដាក់ចេញនូវកម្មវិធីសាកល្បងសម្រាប់គម្រោងលំនៅដ្ឋានមានតម្លៃសមរម្យនៅទីក្រុងភ្នំពេញក្នុងពេល ឆាប់ៗ នៅខែ សីហា ឆ្នាំ ២០១៧។ ចូលអានព័ត៌មានកីឡាផ្សេងៗនៅ realestate.com.kh…
X
5s