វិធីងាយៗដើម្បីបំបាត់ភាពធុញទ្រាន់ក្នុងជីវិត​



ភាពធុញទ្រាន់នឹងឆាប់កើតមានបំផុតនៅពេលដែលអ្នកទំនេរ ឬមានពេលឈប់សម្រាកពីការសិក្សាក៏ដូចជាការងារយូរថ្ងៃ ហើយមនុស្សជាច្រើនតែងតែយល់ថាវាជារឿងដ៏ស្មុគស្មាញមួយដើម្បីបំបាត់ភាពអផ្សុករបស់ពួកគេ ដោយសារតែពួកគេពិតជាគ្មានអ្វីដែលត្រូវធ្វើមែន។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់បាន ដើម្បីកាត់បន្ថយភាពធុញទ្រាន់របស់អ្នក៖ ១) រៀនសប្បាយនៅក្នុងភាពស្ងប់ស្ងាត់៖ មនុស្សច្រើននាក់ណាស់ដែលមិនចូលចិត្តនៅផ្ទះម្នាក់ឯង ដោយពួកគេតែនិយាយជាប្រចាំថាអផ្សុកណាស់ ហើយក៏ឆ្លៀតពេលណាត់មិត្តភ័ក្ដិដើម្បីនាំគ្នាទៅដើរលេងនៅខាងក្រៅជាដើម ដែលនេះក៏ជាចំណែកមួយនេះទម្លាប់ផងដែរ មកពីអ្នកមិនទម្លាប់នៅផ្ទះ ទើបធ្វើឲ្យពេលនៅផ្ទះម្ដងៗក្លាយជារឿងមួយដ៏លំបាកសម្រាប់អ្នក។ ២) រកអ្វីដែលអ្នកចូលចិត្តធ្វើ៖ ព្យាយាមធ្វើយ៉ាងណាកុំឲ្យមានពេលទំនេរច្រើនពេក ព្រោះថាបើអ្នកមានម៉ោងទំនេរច្រើនពេក អ្នកនឹងឆាប់ធុញទ្រាន់ជាទីបំផុត បន្ទាប់មកអ្នកនឹងចំណាយពេលគេងច្រើន និយាយរួមទៅគឺគេងទាំងថ្ងៃទាំងយប់តែម្ដង ដូចនេះ អ្នកអាចជំនួសវាដោយការអានសៀវភៅ លេងហ្គេម មើលរឿង ឬធ្វើអ្វីដែលមានប្រយោជន៍ហើយអ្នកចូលចិត្តធ្វើជាដើម។ ៣) កុំធ្វើអ្វីដដែលៗច្រើន៖ ប្រសិនបើអ្នកមានពេលវេលាទំនេរច្រើន អ្នកគួរតែរៀបចំវាឲ្យបានល្អបំផុតដោយដាក់កម្មវិធីផ្សេងៗគ្នា ថាអ្នកនឹងធ្វើអ្វីខ្លះ ហើយដើម្បីអ្វី? តែយ៉ាងណាមិញ អ្នកក៏គួរតែចៀសវាងក្នុងការធ្វើសកម្មភាពដដែលៗផងដែរ ព្រោះមិនយូរមិនឆាប់នោះទេ អ្នកនឹងទទួលបានអារម្មណ៍ធុញទ្រាន់មកវិញជាក់ជាមិនខាន៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.nperov.com
X
5s