ហេតុផលដែលអានសៀវភៅច្រើនធ្វើឲ្យអ្នកងងុយគេង
មនុស្សម្នាក់ៗ តែងងើយឆ្ងល់ថា ហេតុអ្វីរាល់ពេលពួកគេកាន់សៀវភៅមកអាន មិនដល់៣ទំព័រផង ភ្នែករបស់គេគឺកាន់តែទន់ទៅៗ ។ មានមនុស្សជាច្រើនឆ្ងល់ពីមូលហេតុនេះ ហើយអត្ថបទខាងក្រោមនឹងបង្ហាញអ្នកឲ្យបានដឹងពីមូលហេតុ៖
១) ការធ្វើចលនាភ្នែកនិងខួរក្បាលច្រើនពេក៖ ដូចដែលអ្នកដឹងហើយ រាល់ពេលអ្នកអានម្ដង ៗ អ្នកត្រូវធ្វើចលនាភ្នែក សង្កេតមើលអក្សរ តាមជួរនីមួយៗ ។ មិនត្រឹមតែប៉ុណ្ណោះ ខួរក្បាលរបស់អ្នកក៏ធ្វើការច្រើន ក្នុងការបកប្រែពាក្យដែលភ្នែករបស់អ្នកចាប់បានដែរ ។ នេះដោយសារតែខួរក្បាលរបស់អ្នក ធ្វើការខ្លាំង និងការធ្វើចលនាច្រើននៃសាច់ដុំភ្នែក ទើបធ្វើឲ្យអ្នកងងុយគេងព្រោះពួកវា ត្រូវការការសម្រាក។
២) អ្នកស្ថិតនៅកន្លែងដែលមានផាសុកភាព៖ នៅពេលអ្នកអានម្ដងៗ ភាគច្រើន អ្នកនៅកន្លែងស្ងប់ស្ងាត់ ត្រជាក់ ខ្យល់អាកាសល្អ ពេលខ្លះនៅក្នុងបន្ទាប់ ដែលវាកាន់តែផ្ដល់ភាពងាយស្រួលបន្ថែមទៀត ដល់ការគេងរបស់អ្នក។
៣) សៀវភៅដែលមិនគូរឲ្យចាប់អារម្មណ៍៖ នេះក៏ជាមូលហេតុដែលបណ្ដាលឲ្យអ្នកងងុយគេងពេលអានសៀវភៅផងដែរ ព្រោះសៀវភៅនោះហាក់ដូចជាមិនបង្ហាញភាពទាក់ទាញ ឬធ្វើឲ្យអ្នកចង់ចាប់វាអាននោះទេ។ បើសៀវភៅមួយ ពិតជា ទាក់ទាញអ្នកមែននោះ អ្នកនឹងមានអារម្មណ៍ថាចង់អានវា ដោយមិនដាក់ភ្នែកតែម្ដង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wonderopolis.org