ពាក្យសម្ដីទាំង៥ឃ្លានេះដែលមនុស្សកុហកតែងតែប្រើ
មនុស្សចូលចិត្តកុហកភាគច្រើន តែងប្រើពាក្យគ្រប់យ៉ាងឲ្យអ្នកដទៃ ជឿនូវអ្វីដែលគេបានបោកអ្នក។ តែបើអ្នកយកចិត្តទុកដាក់អានអត្ថបទខាងក្រោមនេះ អ្នកនឹងបានដឹងថាពួកគេចូលចិត្តប្រើប្រាស់ឃ្លាដូចម្ដេចខ្លះដើម្បីបោកប្រាស់គេ៖
១) «តាមពិតទៅ......»៖ ពួកគេតែងតែប្រើប្រាស់ពាក្យ «តាមពិតទៅ» នៅពេលពួកគេចាប់ផ្ដើមនិយាយរឿងអ្វីមួយទៅកាន់នរណាម្នាក់។ មិនថារឿងនោះយ៉ាងណា ទេ ហេតុអ្វីពួកគេចាំបាច់ប្រើប្រាស់ពាក្យនេះ ឬមួយ ក៏គេក្លាយអ្នកស្ដាប់មិនជឿអ្វីដែលគេបាននិយាយ តើមែនទេ?
២)និយាយរៀបរាប់ បន្ថែមបន្ថយច្រើនពេក៖ នៅពេលពួកគេលើករឿងអ្វីមួយ មកនិយាយ ភាគច្រើនគេតែងតែមានពាក្យបន្ថែមបន្ថយ ដ៏លើសលប់ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកស្ដាប់ជឿជាក់ ថា អ្វីដែលគេនិយាយនោះគឺជាការពិតទាំងអស់។
៣) «ខ្ញុំមិនដែល ឬខ្ញុំតែងតែ.....»៖ មនុស្សម្នាក់ៗមិនអាចនិយាយថា ខ្លួន មិនដែល ឬក៏តែងតែ ធ្វើអ្វីមួយនោះទេ ព្រោះគ្មាននរណាម្នាក់ដែលមិនដែលធ្វើអ្វីសោះ ក្នុងមួយ ជីវិតនោះទេ។ ហេតុនេះហើយ បើនរណាម្នាក់តែងតែនិយាយពាក្យអស់ទាំងនេះ ពួកគេគឺជាមនុស្សពូកែបោកប្រាស់ហើយ និយាយគ្រាន់តែចង់បានការជឿទុកចិត្តពីគេតែប៉ុណ្ណោះ។
៤) កម្រប្រើពាក្យថា« ខ្ញុំ»៖ យោងទៅតាមAmerican Psychological Association នៅរដ្ឋធានីតិចសាស់ សហរដ្ឋអាមេរិក បានបង្ហាញថា ៖ « ពួកគេសង្កេតឃើញថា អ្នកដែលចូលចិត្តកុហកភាគច្រើន មិននិយាយពាក្យខ្ញុំ នោះទេ។ » ការមិនប្រើពាក្យថា «ខ្ញុំ» នេះ គឺដោយសារតែពួកគេចង់ឲ្យអ្នកដទៃ ដឹងថា រាល់ពាក្យដែលគេនិយាយនោះ គឺមិនមែនមានតែខ្លួនឯងម្នាក់ទេដែលគាំទ្រ។
៥) ចូលចិត្ត ប្រកែក និងនិយាយដោះសា៖ ការស្រាវជ្រាវមួយ ពី សាកលវិទ្យាល័យ Michingan ផ្នែកទំនាក់ទំនង បានឲ្យដឹងថា ៖ « មនុស្សកុហកភាគច្រើន ចូលចិត្តធ្វើការបដិសេធ ទោះបីគ្មាននរណាម្នាក់បានសំដៅទៅពួកគេក៏ដោយ។ បន្ទាប់មកគេនឹងនិយាយថា ការបដិសេធនេះជា អត្តចរិតរបស់គេ ទោះបីគ្មាននរណាម្នាក់ចោតប្រកាន់ក្ដី។» តែ ទង្វើបែបនេះ អ្នកដទៃ នឹងមើលមកថា វាគ្រាន់តែជាការដោះសាតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com