ប្រើ​របស់​នេះ អាច​តាមដាន​ដឹង​ពី​ទីតាំង​រថយន្ត​របស់​អ្នក​គ្រប់ពេលវេលា ហើយ​ក៏​ចំណាយ​តិច​ទៀត! (Video)​



ទំព័រនេះ យើងសូមណែនាំប្រិយមិត្តឱ្យស្គាល់ឧបករណ៍ពិសេសដ៏តូចច្រឡឹងនេះ ដែលគេហៅឈ្មោះវាថាជា Trackr។ Trackr មានទំហំតូច សណ្ឋានសន្លឹកបន្ទះរាងមូល ដែលអាចឱ្យគេបិទភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ដទៃ មិនថាស្មាតហ្វូនក៏បាន។

trackr-bravo-mapa (2)

លក្ខណៈ ពិសេសរបស់ឧបករណ៍ Trackr គឺអាចឱ្យអ្នកប្រើ តាមដានទីតាំងរថយន្តរបស់ខ្លួនបានងាយស្រួល ពិសេសគឺនៅពេលចតរថយន្តក្នុងចំណតដ៏ធំ ដែលមានរថយន្តយ៉ាងច្រើន ដែលអាចភ្លេច និងត្រូវការចំណាយពេលដើរពិនិត្យស្លាកលេខនោះ។ ដាក់វាក្នុងរថយន្ត រួចហើយប្រើសោ Key Chain របស់រថយន្តដើម្បីចុចស្វែងរក នោះអ្នកនឹងចំណាយពេលដ៏ខ្លីក៏អាចរកឃើញហើយ។ https://youtu.be/zJTVOk2N4Nc ឧបករណ៍នេះ ដំណើរការដោយប្រើប្រាស់ប្រព័ន្ធ Standalone GPS និងរលកសញ្ញាត្រីមុំ (raido triangulation)។ វាតម្រូវឱ្យលោកអ្នក ដំឡើងកម្មវិធីនៅលើស្មាតហ្វូនដើម្បីអាចតាមដានដឹងអំពីទីតាំងរថយន្តរថយន្តបាន។ បន្ទាប់ពីមានកម្មវិធីហើយ អ្នកគ្រាន់តែភ្ជាប់ឧបករណ៍ទៅនឹងស្មាតហ្វូន នោះនឹងអាចមើលឃើញទីតាំងរថយន្តបានងាយស្រួល ជាមួយផែនទីនៅលើនោះ។ ដើម្បីប្រើប្រាស់ Trackr នេះបាន តម្រូវឱ្យអ្នក ត្រូវឧបករណ៍នេះជាគូ ពោលគឺត្រូវបង្កប់ ឬលាក់ក្នុងរថយន្តមួយ ហើយមួយទៀតអាចដាក់វានៅលើ Key Chain ឬនៅក្នុងកាបូប ឬនៅលើអ្វីផ្សេងក៏បាន ដែលអ្នកចង់ប្រើសម្រាប់ឃ្លាំមើលទីតាំងរថយន្ត។ ឧបករណ៍ពិសេសនេះ មានតម្លៃប្រហែល ២៧ដុល្លារអាមេរិក នៅលើវែបសាយ buy.thetrackr.co៕
X
5s