ទម្លាប់ទាំង៤ដែលជួយឱ្យបុរសកាន់តែមានភាពទាក់ទាញជាងមុន​



ពេលខ្លះ បុរសមួយចំនួនមើលមកគួរឲ្យទាក់ទាញតែម្ដង មិនត្រឹមតែដោយសារសម្រស់របស់ពួកគេនោះទេ តែអ្នកទាំងអស់នោះមានទម្លាប់ដែលធ្វើជាប្រចាំ ដែលធ្វើឲ្យស្រីៗជាច្រើនលង់ស្រលាញ់ពួកគេយ៉ាងខ្លាំង។ ខាងក្រោមនេះគឺជាទម្លាប់ដែលអ្នកគួរយកទៅពិចារណា ហើយអនុវត្តទៅប្រសិនបើអ្នកចង់មានភាពទាក់ទាញខ្លាំងជាងមុន៖ ១) មានភាពជឿជាក់លើខ្លួនឯង៖ ស្ត្រីភាគច្រើនចូលចិត្តបុរសណាដែលមានទំនុកចិត្តលើខ្លួនឯងក្នុងការធ្វើអ្វីមួយ ព្រោះវានឹងជួយជំរុញឲ្យបុរសមើលទៅកាន់តែស្វាហាប់ និងរឹងមាំ ដែលទាំងអស់នេះសុទ្ធតែជាចំណុចខ្សោយរបស់ស្ត្រី។ យ៉ាងណាមិញ អ្នកក៏មិនគួរមានទំនុកចិត្តលើខ្លួនឯងហួសហេតុពេកដែលអាចផ្ដល់ផលអវិជ្ជមានសម្រាប់អ្នកទៅវិញ។ ២) កំប្លែង៖ មនុស្សស្រីសឹងតែគ្រប់គ្នាដែលចូលចិត្តបុរសដែលចេះនិយាយលេងសើចធ្វើឲ្យនាងសប្បាយចិត្ត  ព្រោះថាបុរសដែលមិនសូវចេះមាត់ក អាចនឹងមើលទៅឡូយមែន តែនៅពេលនៅជាមួយបុរសប្រភេទនោះ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាឆាប់អផ្សុក ឬធុញទ្រាន់។ បើសម្រាប់បុរសដែលចេះកំប្លុកកំប្លែងវិញ ពួកគេនឹងរកអ្វី ឬនិយាយអ្វីដែលធ្វើឲ្យអ្នកមានភាពសប្បាយរីករាយរហូតតែម្ដង។ ៣) ស្រលាញ់ការសិក្សា៖ មិនមែនអ្នកពួកគេមិនចេះដើរលេងអ្វីនោះទេ តែម៉ោងដែលពួកគេត្រូវរៀន ពួកគេនឹងយកចិត្តទុកដាក់ក្នុងការរៀន មិនមែនអង្គុយជជែកគ្នាអត់ប្រយោជន៍នោះទេ។ ការយកចិត្តទុកដាក់របស់បុរសទៅលើអ្វីមួយ ជាពិសេសទៅលើការសិក្សាបែបនេះ នឹងធ្វើឲ្យនារីយល់ថាពួកគេពិតជាអាចពឹងពាក់ទៅបុរសនោះនៅថ្ងៃក្រោយ។ ៤) ចេះជួយយកអសារ៖ នៅពេលមានបញ្ហាអ្វីម្ដងៗ នៅពេលដែលខាងបុរសដាក់ចិត្តជួយដោយមិនមានការសុំអ្វីនោះ ពិតជាធ្វើឲ្យនារីៗ សង្កេតមើលពួកគេជាប្រចាំ ព្រោះថាមិនមែនបុរសទាំងអស់សុទ្ធតែធ្វើបែបនេះនោះទេ។ អ្នកណាៗក៏ចូលចិត្តមនុស្សដែលចេះជួយយកអសារគេដែរ ដូចនេះប្រសិនបើអ្នកចង់មានភាពទាក់ទាញជាងមុន អ្នកគួរតែជួយអ្នកដទៃឲ្យបានច្រើន ជាពិសេសនៅពេលដែលអ្នកអាចឆ្លៀតធ្វើវាបាន៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s