ចេះតែបែកញើសពេលយប់មែនទេ? ដឹងថាមកពីមូលហេតុអ្វីអត់?​



អ្នកស្រាវជ្រាវបានបង្ហាញថា៖ « ភាគច្រើននៃមនុស្សស្រីដែលតែងតែបែកញើសពេលយប់ ខុសប្រក្រតីនោះ គឺដោយសារតែ ការអស់រដូវ។ ក្រៅពីនោះ វាក៏អាចមកពីឥទ្ធិពលនៃ កត្តាផ្សេងៗទៀតផងដែរ រួមមាន អាកាសធាតុ ការតមអាហារ និងជីវិតរស់នៅប្រចាំថ្ងៃផងដែរ»។ តែ​មិន​មែនមាន​តែ មនុស្ស​ស្រី​ទេ​ដែ​លកំពុង​ជួប​ប្រទះ​នូវ​អាការៈបែក​ញើស​នៅពេល​យប់​ សូម្បី​បុរស​ក៏​មាន​ដែរ​ហើយ​វា​ក៏​មិនមែន​នៅ​សុខៗ ឬ​ធម្ម​តាទៅ​ជា​បែបនេះទេ គឺ​​មាន​មូល​ហេតុ​។

ខាងក្រោមនេះ អ្នកនឹងដឹងពីមូលហេតុ ដែលនាំឲ្យបែកញើសពេលយប់ខុសប្រក្រតី

១) ការប្រើប្រាស់ឱសថ

ជាការពិតណាស់ ឱសថដែលអ្នកប្រើប្រាស់នោះក៏ជាផ្នែកមួយ ដែលធ្វើឲ្យអ្នកបែកញើសពេលយប់ផងដែរ ដូចជាថ្នាំ Tamoxifan សម្រាប់អ្នកដែលមានជំងឺមហារីក បេះដូង វាតែងតែធ្វើឲ្យអ្នកផឹក បែកញើសនៅពេលពិសាថ្នាំនោះហើយ ។

២) ការផ្លាស់ប្ដូរអ័រម៉ូន

សម្រាប់ស្រ្ដី ការផ្លាស់ប្ដូរអ័រម៉ូន កើតឡើងនៅពេលដែលវដ្ដរដូវត្រូវបានអស់ ហើយការផ្លាស់ប្ដូរនោះ គឺវាតែងតែធ្វើឲ្យរាងកាយបែកញើស គ្រប់ពេល។ សម្រាប់បុរសវិញ ពេលពួកគេក៏ផ្លាស់ប្ដូរអ័រម៉ូនដែរ គេតែងសម្គាល់ឃើញថា ខ្លួន ប្រាណរបស់គេនឹងមានការឡើងកម្ដៅ ហើយពួកគេងាយនឹងបែកញើស នៅពេលយប់។

៣) មេរោគក្នុងខ្លួន

វីរុសមេរោគដែលមានក្នុងខ្លួន អ្នក អាចធ្វើឲ្យអ្នកគ្រុន ហើយបង្កការបែកញើស ជាញឹកញាប់។ ជាពិសេសសម្រាប់មនុស្សដែលផ្ទុកមេរោគអេដស៍ ត្រូវបានដឹងថា មានការបែកញើសច្រើនជាងអ្នកដែលគ្មានផ្ទុកមេរោគអេដស៍។

៤) កើតទុក្ខ និងក្រៀមក្រំចិត្ត

អារម្មណ៍មិនសប្បាយចិត្តទាំងនោះ វានឹងធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួន អ្នកមិនថិតថេរ ព្រោះកោសិកាណឺរ៉ូន ក្នុងប្រព័ន្ធខួរក្បាលរបស់ បានធ្វើដំណើរចុះឡើងៗ គ្រប់ពេលពេក។

៥) ផ្លាស់ប្ដូរការតមអាហារ

អាហារតម ភាគច្រើនលាយឡំនឹងជាតិសណ្ដែកសៀង ហើយវាអាចធ្វើឲ្យអ្នកបែកញើសច្រើនផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែសង្កេតមើលអាហារដែលអ្នករៀបនឹងបរិភោគនោះ ឲ្យបានច្បាស់ ព្រោះថា អាហារមួយចំនួន ដែលមានជាតិហឺរ និងជាតិខ្លាញ់ច្រើនពេក វាក៏អាចធ្វើឲ្យរាងកាយរបស់អ្នកពិបាកទ្រាំទ្រ ផងដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ powerofpositivity.com

X
5s