ទង្វើ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​មេ​របស់​អ្នក​ខឹង អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​ជា​បន្ទាន់​



ការមានទំនាក់ទំនងល្អឬអាក្រក់ជាមួយមេគឺជាកត្តាមួយដែលប៉ះពាល់ដល់ភាពជោគជ័យនៃការងារ។ ប្រសិនជាអ្នកមានទំនាក់ទំនងអាក្រក់ជាមួយមេរបស់អ្នក សូមកុំបារម្ភ អ្នកអាចកែប្រែស្ថានភាពឲ្យល្អបាន។ ប៉ុន្តែ អ្នកក៏អាចធ្វើឲមេរបស់អ្នកខឹងបានដែរ។

១) ទំនាក់ទំនងខ្លាំងពេក៖ វាពិតជាល្អប្រសិនជាអ្នកមានទំនាក់ទំនងល្អជាមួយមេឬមិត្តរួមការងារ។ ប៉ុន្តែសូមកុំយកវាជាលេសនិងចំណាយពេលច្រើនពេកនិយាយឬទំនាក់ទំនងជាមួយគ្នា។ មេខ្លះកុំប្រកាន់ឡើងប្រសិនជាបុគ្គលិកសួរអំពីរឿងផ្ទាល់ខ្លួន ប៉ុន្តែមេខ្លះគឺមិនចូលចិត្តឡើយ។

២) ប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្លូវខុស៖ អ្នកកុំគួរប្រើប្រាស់ម៉ោងការងារទៅផ្ញើសារលេងជាមួយមិត្តភក្ត្រឡើង។ អ្នកអាចប្រឈមនឹងគ្រោះថ្នាក់ប្រសិនជាអ្នកច្រឡំដៃផ្ញើទៅកាន់មេរបស់អ្នក។

៣) ទៅធ្វើការយឺត៖ ការទៅធ្វើការយឺតគឺមិនមែនជាទង្វើល្អនោះទេ។ អ្នកបានខ្ជះខ្ជាយម៉ោងក្រុមហ៊ុនថែមទៀតផង។ ម៉្យាងវិញទៀត រាល់ការប្រជុំ អ្នកមិនគួរទៅយឺតទេ។

៤) ការងារធ្វើមិនបានល្អ៖ ប្រសិនជាអ្នកធ្វើការមិនបានល្អឬបញ្ចប់ការងារយឺត មេរបស់អ្នកច្បាស់ជាមិនពេញចិត្តនោះទេ។ ប្រសិននេះជាទម្លាប់របស់អ្នក វានឹងប៉ះពាល់ដល់ទំនាក់ទំនងអ្នកនឹងមេរបស់អ្នក។

៥) ឈ្លើយ ៖ ការសរសេរអាក្រក់អំពីថៅកែរបស់អ្នកនៅលើអ៊ីនធឺណិតអាចធ្វើឲថៅកែរបស់អ្នកខឹងបាន។ ម៉្យាងវិញទៀត អ្នកមិនគួរសួរសំនួរទៅកាន់មេរបស់អ្នកនៅចំពោះមុខមិត្តរួមការងារឡើង៕

ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.cheatsheet.com

X
5s