វិធី៣យ៉ាងបើចង់បានស្បែកមានសុខភាពល្អបន្ទាប់ពីហាត់ប្រាណរួច
ការហាត់ប្រាណគឺជារឿងមួយដ៏ល្អ តែមានមនុស្សមួយចំនួននៅតែមានចម្ងល់ពីបញ្ហាសម្អាតខ្លួនបន្ទាប់ពីការធ្វើលំហាត់ប្រាណ ថាតើគួរធ្វើយ៉ាងណាដើម្បីឲ្យរក្សាស្បែកបានល្អ ក៏ដូចជាមានសុខភាពល្អបាន។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់បាន៖
១) លាងសម្អាតមុខមុនពេលហាត់ប្រាណ៖ អ្នកគួរតែយកទឹកក្ដៅឧណ្ហៗយកយកជូតសម្អាតមុខ ហើយបើសិនជាអាច អ្នកក៏គួរយកវាមកជូតទាំងខ្លួនផងដែរ ដើម្បីបានសម្អាតនៅជាតិធូលី ឬដីដែលនៅជាប់នឹងស្បែក ព្រោះនៅពេលបែកញើស ហើយវាជាប់ជាមួយពពួកបាក់តេរី ឬធូលីទាំងនេះទៀត មិនល្អដល់ស្បែករបស់អ្នកនោះទេ ហើយឆាប់ទាំងអាចធ្វើឲ្យមានប្រតិកម្មថែមទៀតផង។
២) លាបផលិតផលដែលផ្ដល់ជាតិសំណើមដល់ស្បែក៖ នៅពេលណាក៏ដោយ ការផ្ដល់សំណើមដល់ស្បែកគឺជារឿងមួយដ៏ល្អជាទីបំផុតប្រសិនជាអ្នកចង់បានស្បែកល្អស្អាត ព្រោះក្នុងផលិតដែលផ្ដល់ជាតិសំណើមមិនបានផ្ដល់ជាតិកាត់ច្រើនមកដល់ស្បែកនោះទេ តែអ្នកក៏គួរតែជ្រើសរើសផលិតផលដែលអ្នកត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវផងដែរ។
៣) កុំទាន់ញាំអាហារមុនពេលហាត់ប្រាណ២ម៉ោង៖ ចៀសវាងការញាំអាហារមុនពេលហាត់ប្រាណ ជាពិសេសញាំហើយភ្លាមៗ ព្រោះវាមិនល្អ ថែមទាំងមិនមានប្រសិទ្ធភាពថែមទៀតផង បើសិនជាទ្រាំបាន ចាំដល់ពេលហាត់ប្រាណហើយចាំញាំ គឺល្អជាជាង ហើយអ្នកគួរញាំតែអាហារប្រូតេអ៊ីនផងដែរ បើចង់ឲ្យការហាត់ប្រាណមានប្រសិទ្ធភាពខ្ពស់៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com