តើ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ដែល​ជួប​ប្រទះ​ជាមួយ​បរាជ័យ​ម្ដងៗ?​



គ្មានជីវិតអ្នកណាម្នាក់ដែលកើតមកហើយជួបតែជាមួយភាពជោគជ័យនោះទេ ហើយមនុស្សជោគជ័យទាំងឡាយដែលអ្នកធ្លាប់តែកោតសរសើរបានជួបជាមួយនឹងបរាជ័យរាប់មិនអស់នោះទេ តែអ្នកស្គាល់ពួកគេនៅពេលដែលពួកគេទទួលបាននូវភាពជោគជ័យតែប៉ុណ្ណោះ។ អ្វីដែលពិសេសសម្រាប់អ្នកទាំងអស់នោះគឺ នៅពេលដែលពួកគេជួបប្រទះនូវបរាជ័យ ពួកគេចេះកែប្រែវាមកជារឿងល្អវិញ តាមវិធីខាងក្រោមនេះឯង៖ ១) ទុកវាដូចជាស្ពានទៅកាន់ភាពជោគជ័យ៖ អ្នកទាំងនោះមិនបានគិតទេ ថាការបរាជ័យម្ដងនេះ មានន័យថាពួកគេបរាជ័យអស់មួយជីវិត ផ្ទុយទៅវិញ ពួកគេចាត់ទុកភាពបរាជ័យទាំងប៉ុន្មាននោះ ដូចជាកាំជណ្ដើរអញ្ចឹង ហើយមិនឲ្យវាមានភាពប៉ះពាល់មកលើពួកគេរហូតពួកគេលែងមើលអ្វីឃើញសោះនោះទេ។ ២) បញ្ឈប់គំនិតអវិជ្ជមាន៖ ការគិតអវិជ្ជមានគឺនាំឲ្យអ្នកអន្តរាយជារឿយៗ នៅពេលដែលអ្នកគិតអ្នកធ្វើរឿងនេះ ឬរឿងនោះមិនបានជោគជ័យ វាក៏ជាសញ្ញាដែលប្រាប់ថានឹងមិនហ៊ានធ្វើវានោះឡើយ។ ពេលខ្លះ អ្នកមិនចាំបាច់ប្រាកដពេកនោះទេថាអ្នកត្រូវតែជោគជ័យឬមួយក៏យ៉ាងណា ផ្ទុយទៅវិញ មិនថាជោគជ័យឬបរាជ័យ អ្នកគួរតែរៀនពីវា តែអ្នកក៏ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្លួនឯងផងដែរ។ ៣) ផ្ដោតលើបច្ចុប្បន្ននិងអនាគត៖ វាមិនមែនមិនល្អទេ ដែលអ្នកយករឿងអតីតកាលមកគិត តែពេលខ្លះបើអ្នកគិតពីរឿងអតីតកាលរហូតភ្លេចអស់ថាអ្វីដែលអ្នកគួរធ្វើនៅពេលឥឡូវនេះ វាមិនមែនជារឿងដ៏ល្អនោះទេ។ ព្រោះអ្វី អ្នកដឹងទេ? មិនថាអ្នកចំណាយពេលវេលាច្រើនយ៉ាងណាទៅគិតពីវានោះទេ វាក៏គ្មានថ្ងៃផ្លាស់ប្ដូរបានដែរ តែអ្វីដែលអ្នកផ្លាស់ប្ដូរបាននោះគឺបច្ចុប្បន្ននិងអនាគតរបស់អ្នក ហើយអ្នកក៏មិនគួររង់ចាំពេលវេលាដើម្បីផ្លាស់ប្ដូរវាដែរ ផ្លាស់ប្ដូរវាឥឡូវនេះទៅ។ ៤) ព្យាយាម៖ សូមអ្នកកុំបោះបង់អ្វីដែលអ្នកកំពុងតែធ្វើអី ទោះបីជាវាអាចនឹងពិបាកបន្តិចមែននៅពេលនេះ តែប្រសិនបើអ្នកទ្រាំបន្តិចទៅ អ្នកនឹងទទួលបាននូវអ្វីដែលអ្នកតែងប៉ងប្រាថ្នាហើយ។ អ្នកប្រាកដជាធ្លាប់លឺពាក្យស្លោកនេះហើយ ព្យាយាមគង់បានសម្រេច ដូចនេះសូមអ្នកនៅបន្តការព្យាយាមរបស់អ្នកបន្តទៀតទៅ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.inc.com
X
5s