តើគួរធ្វើយ៉ាងណាដើម្បីរកនារីល្អម្នាក់បានសម្រាប់ជីវិត?​



ស្វែងរកនារីម្នាក់ដ៏ត្រឹមត្រូវសម្រាប់ស្នេហាអ្នកនោះ វាមិនមែនជារឿងងាយស្រួលឡើយ។ តើអ្នកមានវិធីណាខ្លះ ដើម្បីស្វែងរកនាងឱ្យបាន? ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរដឹង៖

១) មានភាពក្លាហានសម្រាប់ខ្លួនឯង៖ អ្នកមិនអាចរកឃើញនរណាម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដឡើយ លុះត្រាតែអ្នកចេះស្រឡាញ់ខ្លួន ឯង ជាមុនសិន។ ការធ្វើឲ្យខ្លួនឯង មានភាពក្លាហានបាននោះ ជាដំបូងអ្នកគួរតែចេះគិតផ្លូវវិជ្ជមានពីខ្លួន ឯង សិនរួចគួរចេះ លើកទឹកចិត្តខ្លួន ឯងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលខ្លួនមានកំហុសត្រូវចេះអត់ឱន ដល់ខ្លួន ផងដែរ។

២) ត្រូវដឹងថានារីដូចម្ដេចដែលអ្នកចង់បាន៖ អ្នកគួរដឹងពីខ្លួនឯងថា តើនារីប្រភេទដូចម្ដេចដែលអ្នកចង់បាន? តើគេជាមនុស្សដែលរៀនពូកែ ចិត្តល្អ មានភាពក្លាហាន រម្យទមឬក៏យ៉ាងណា?

៣) កុំបោះបង់ចោលការស្វែងរកនាង៖ អាចថា អ្នកនឹងនឿយហត់ខ្លាំង ព្រោះថា នារីជាច្រើនហើយ ដែលអ្នកបានជួប ហើយពួកគេ មានបុគ្គលិកលក្ខណៈ ដែលមិនស័ក្ដិសមជាមួយអ្នក។ តែអ្វីដែលអ្នកគួរធ្វើនោះ គឺការមិនបោះបង់ចោល អាចថា នារីដែលស័ក្ដិសមបំផុត សម្រាប់អ្នកនោះ នឹងមកដល់ក្នុងពេលឆាប់ៗ ក៏ថាបាន។

៤) ស្វែងរកនាងនៅកន្លែងណាដែលអ្នកចូលចិត្តទៅ៖ ហេតុអ្វីចាំបាច់ត្រូវរកនាងនៅកន្លែងដែលអ្នកចូលចិត្តទៅ? ព្រោះថា ពេលខ្លះ អ្នកអាចស្វែងរកឃើញនារីដែលមានចំណង់ចំណូលចិត្តដូចអ្នកស្ទើរតែទាំងស្រុងក៏ថា បាន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s