ឥរិយាបថទាំង៤ដើម្បីឱ្យអ្នកដទៃ «កាន់តែចូលចិត្តអ្នកថែមទៀត»
តើអ្នកមានដែលឆ្ងល់ទេ ថាហេតុអ្វី បានជាមនុស្សម្នាក់ដែលពោរពេញដោយអ្នកអាណិតស្រឡាញ់ ចូលចិត្ត មានគេគាំទ្រច្រើន ហើយអ្នកខ្លះវិញគ្មានសូម្បីតែរកម្នាក់គ្មាននោះ? វាប្រាកដជាមានអ្វីដែលល្អហើយ នៅពីក្រោយមនុស្សដែលគេចូលចិត្តរាប់អាននោះ។ តើអ្នកចង់ដឹងទេ?
១) ធ្វើអ្វីដោយមិនគិតពីការតបស្នង៖ ពួកគេជាមនុស្សដែលធ្វើអ្វីសម្រាប់អ្នកដទៃ ដោយមិន គិតពីការតបស្នង ឬក៏ផលប្រយោជន៍អ្វីពីអ្នកដទៃ ។ គេសុំត្រឹមតែការអាណិតស្រឡាញ់ ការចេះជួយគ្នា ហើយរក្សាមិត្តភាពឲ្យបានយូរអង្វែងតែប៉ុណ្ណោះ។
២) ជាមនុស្សចូលចិត្តស្ដាប់គេ៖ ពួកគេជាមនុស្សម្នាក់ដែលតែងតែស្ដាប់ពាក្យអ្នកដទៃ និយាយ មិនថា គេមានទុក្ខ ឬក៏យោបល់អ្វីនោះឡើយ គេតែងតែនៅទីនោះ យកចិត្តទុកដាក់ស្ដាប់។ ការធ្វើបែបនេះ នឹងធ្វើឲ្យមនុស្សជុំវិញខ្លួន គេមានអារម្មណ៍ថា ចង់នៅជាមួយ ដោយសារតែ គេចាត់ទុកមនុស្សគ្រប់គ្នាសំខាន់ទាំងអស់។
៣) មនុស្សស្មោះត្រង់៖ នរណាម្នាក់ក៏ចង់រាប់អានជាមួយនឹងមនុស្សស្មោះត្រង់ដែរ ដោយសារតែសង្គមបច្ចុប្បន្ននេះ គឺសល់មិនតិចទេ ដែលជាមនុស្សស្មោះត្រង់អាចទុកចិត្តបាននោះ។
៤) មនុស្សដែលមិនចេះរិះគន់ និង វិនិច្ឆ័យអ្នកដទៃផ្ដេសផ្ដាស៖ ការមិនរិះគន់ ឬ វិនិច្ឆ័យអ្នកដទៃ ជាសញ្ញាបញ្ជាក់ថា គេចូលចិត្តមនុស្សគ្រប់គ្នា។ ប្រសិនបើគេមិនចូលចិត្តអ្វី គេមិនដែលយកខួរក្បាលទៅខ្វល់ ឬតិះដៀលអ្នកដទៃ ដោយប្រើពាក្យមិនល្អឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com