សញ្ញា ៤​ យ៉ាង​ដែលមិនអាចប្រកែកបានថា«​បុរសម្នាក់នោះ ពិតជាស្រលាញ់អ្នកមែន»​



ពេលខ្លះកាយវិការមួយ ចំនួន ក៏អាចឲ្យអ្នកយល់ច្រឡំថាបុរសនោះមានចិត្តលើអ្នកផងដែរ តែ បើគេពិតជាស្រឡាញ់អ្នក វាគ្មានបញ្ហាឡើយ តែបើគេមិនមានចិត្តនោះ ទើបជាបញ្ហា។

អត្ថបទខាងក្រោមនេះ នឹងបង្ហាញអ្នកឲ្យដឹងពីសញ្ញាខ្លះៗ បញ្ជាក់ថា គេពិតជាស្រឡាញ់អ្នក៖

១) ការសំឡឹង៖ អ្នកអាចសង្កេតមើលភ្នែករាល់ពេលគេសំឡឹង​មកអ្នកបាន ។ ភ្នែកដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅ ដែលគេមិនដែលសំឡឹង​ទៅកាន់អ្នកផ្សេង។

២) តែងគិតអ្នកពិសេសមុនគេ៖ មនុស្សម្នាក់ៗ តែងមានពេលវេលារវល់រៀងៗខ្លួន តែបើអ្នកសង្កេតឃើញថា មានបុរសម្នាក់ដែលតែងតែនៅទីនោះពេលអ្នកត្រូវការ និង ខ្វាយខ្វល់ចង់ដឹងចង់ឮពីអ្នកមុនគេនោះ គេប្រាកដជាស្រឡាញ់អ្នកខ្លាំងណាស់ហើយ។

៣) ដឹងអ្វីពីអ្នកច្រើន៖ គេតែងតែដឹងពីអ្វីដែលអ្នកមាន គ្រប់យ៉ាងជានរណាទាំងអស់ បើប្រៀបធៀបទៅនឹង អ្នកដទៃ ព្រោះថា នារីដែលគេចង់ទាក់ទងជាមួយ ភាគច្រើនគេបានស៊ើបសួរ ហើយដឹងច្រើនពីនាងតែម្ដង។

៤) អ្វីដែលសំខាន់សម្រាប់នាងក៏សំខាន់សម្រាប់គេដែរ៖ អាចថា អ្វីដែលសំខាន់សម្រាប់អ្នកនោះ អាចនឹងសំខាន់ខ្លាំងសម្រាប់គេ ។ បុរសៗ តែងតែចង់ធ្វើអ្វីមួយ ដើម្បីនារីដែលខ្លួន ឯងស្រឡាញ់សប្បាយចិត្ត ហេតុនេះហើយគេនឹងផ្ដោតសំខាន់លើអ្វីដែលជាចំណង់ ចំណូលចិត្តនាង៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s