កំហុសនៃការធ្វេសប្រហែសទាំង៤ដែលច្រើនតែកើតឡើងពេលដើរកម្សាន្តម្ដងៗ
គ្មានអ្វីដែលគួរឲ្យស្ដាយជាងកាលដែលបានទៅដើរលេងហើយ តែបែរជាធ្វើឲ្យបញ្ហានៅពេលដើរលេងកម្សាន្តដែលធ្វើឲ្យប៉ះពាល់អារម្មណ៍គ្រប់គ្នា ដែលកំហុសទាំងអស់នោះជាទូទៅគឺទាក់ទងជាមួយប្រាក់កាស។ កំហុសទាំងអស់នោះមានបូករួមដូចជា៖
១) បាត់ទូរស័ព្ទឬកាបូបលុយ៖ ធម្មតាទេ វត្ថុទាំង២នេះគឺជាវត្ថុដ៏សំខាន់ដែលមានឯកសារផ្ទាល់ខ្លួនសំខាន់មួយចំនួននៅក្នុងនោះដូចជាអត្តសញ្ញាណប័ណ្ណ កាតធនាគារ និងរបស់ផ្សេងៗទៀតដែលរបស់ទាំងអស់នេះ ត្រូវការពេលយូរគួរសមទម្រាំធ្វើបាន ហើយអ្នកប្រាកដជាជួបនូវបញ្ហាឈឺក្បាលននៅពេលត្រលប់មកវិញ។ ទូរស័ព្ទរបស់អ្នកក៏មិនមែនជារឿងតូចដែរ បើវាជាទូរស័ព្ទទំនើបមួយដែរនោះ ព្រោះថាអ្នកដែលរើសបានអាចឆែកឃើញ នូវអ្វីៗជាច្រើនជាពិសេសបើពួកគេគ្មានបំណងល្អ។
២) ចាយលើសការរំពឹងទុក៖ នៅពេលដែលទៅដើរលេងម្ដងៗ អ្នកក៏ដូចជាអ្នកចូលរួមជាមួយតែងតែបានគិតគូរហើយអស់ហើយ ពីថវិកាដែលគួរចំណាយថានៅក្នុងកម្រិតពីប៉ុន្មានដល់ប៉ុន្មាន តែវាក៏ក្លាយជាមិនសូវល្អដែរ ប្រសិនបើអ្នកចំណាយច្រើនលើសពីការរំពឹងទុក។ បើសិនអ្នកជាអ្នកសម្បូរធូរធារនោះវាមិនមែនជាបញ្ហាអីណាស់ណានោះទេ តែបើចំណូលរបស់អ្នកមានកម្រិតនោះវាក៏ក្លាយជាបញ្ហាមួយបានដែរ។
៣) យកលុយទៅអស់ពីខ្លួនតែម្ដង៖ ការធ្វើបែបនេះមិនមែនជារឿងមួយត្រឹមត្រូវហើយមានសុវត្ថិភាពនោះទេ ព្រោះថានៅពេលដែលអ្នកមានបញ្ហាអ្វីមួយដោយប្រការណាមួយ លុយទាំងនោះក៏នឹងត្រូវបាត់បង់អស់ពីខ្លួនអ្នកដូចគ្នា ដូចនេះសូមកុំធ្វើបែបនេះឲ្យសោះ។
៤) មិនបានរៀបគម្រោងឲ្យត្រឹមត្រូវ៖ គម្រោងដែលនិយាយនេះរួមមានដូចជាការជ្រើសរើសទីកន្លែងដែលត្រូវទៅ សកម្មភាពដែលអ្នកគួរចូលរួម ក៏ដូចជាកន្លែងដែលអ្នកទៅគេងផងដែរ។ បើអ្នកចេះរៀបគម្រោងឲ្យបានល្អនោះ ដំណើរកម្សាន្តរបស់អ្នកនឹងមានតែភាពសប្បាយរីករាយជាក់ជាមិនខាន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com