ធ្វើយ៉ាងណាដើម្បីលួងលោមមិត្តប្រុសពេលគេមិនសប្បាយចិត្ត?​



គ្មាននរណាម្នាក់ចង់ឲ្យមនុស្សសំខាន់របស់ខ្លួនមានអារម្មណ៍មិនសប្បាយចិត្ត និងក្រៀមក្រំ រឿងអ្វីមួយនោះឡើយ មិនថា រឿនោះតូចរ ធំ មិត្តស្រីតែងមិនចង់ ឲ្យវាកើតមាន ព្រោះថា វាអាចប៉ះពាល់ដល់អារម្មណ៍ទាំងសងខាង។ ខាងក្រោមនេះជាអ្វីដែលអ្នកកគួរដឹង៖

១) ត្រូវដឹងរោគសញ្ញាពេលដែលគេអន់ចិត្ត៖ មនុស្សប្រុសពេលអន់ចិត្តមានលក្ខណៈខុសៗគ្នាពីមនុស្សស្រី ហេតុនេះហើយអ្នកគួរតែ ដឹងពីគេ។ ទាំងនេះជារោគសញ្ញាដែលអ្នកគួរដឹង « ហត់គ្រប់ពេល, ខ្ជិលធ្វើអ្វីដែលគេចូលចិត្ត, ឆាប់ខឹង, គេងមិនលក់, មិនចាប់អារម្មណ៍នឹងអ្វីទាំងអស់»។

២) ស្ដាប់ និងសម្របតាមអារម្មណ៍គេ៖ ប្រសិនបើអ្នកមិនបើកចិត្តឲ្យទូលាយស្ដាប់ពាក្យអ្វីដែលគេចង់និយាយនោះ អ្នកគ្មានថ្ងៃ អាចជួយឲ្យអារម្មណ៍គេបានស្រួលដូចដើមនោះទេ។ អ្នកគួរបើកចិត្ត ហើយប្រាប់គេថា អ្នកពេញចិត្តស្ដាប់អ្វីគ្រប់យ៉ាង ហើយអ្នកនឹងនៅទីនោះចាំជួយគេគ្រប់ពេលវេលា។

៣) នាំគេទៅបំបាត់ទុក្ខ៖ បើដឹងថា គេកំពុងតែពិបាកចិត្តហើយ អ្នកមិនត្រូវនិយាយច្រើន នាំឲ្យគេធុញឬកាន់តែស្មុគនោះទេ ។ អ្វីដែលគួរធ្វើនោះគឺនាំគេទៅកាន់កន្លែងសប្បាយ ៗ ដើម្បីស្រូបយកខ្យល់អាកាស បរិភោគអាហារដែលគេចូលចិត្ត មើលកុន ឬនិយាយជជែកគ្នាលេង។

៤) បើកសិទ្ធិឲ្យគេនិយាយហើយសម្របតាម៖ អាចថា គេពិតជាមិនចូលចិត្តអ្វីមួយ ពីអ្នក ឬមួយ អ្នកបង្កើតកំហុសអ្វីមួយ ដោយអចេតនា តែពេលខ្លះអ្នកគួរតែដឹងពីចិត្តគេថា គេមិនចង់ឲ្យអ្នកធ្វើអ្វី។ បើសិនជាអាចស្ដាប់ពីអ្វីដែលគេចង់និយាយ ហើយសម្របតាមគ្រប់ពេលនោះ ក៏ជារឿងល្អដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s