Note 7 ទើប​មាន​បញ្ហា​ ឥឡូវ​ដល់​វេណ OnePlus One ឆេះខ្លោច​នៅ​ឥណ្ឌា​ម្ដង​



ទើបតែមានសេចក្ដីរាយការណ៍ថា ឆេះកំពូលទូរស័ព្ទ Galaxy Note 7 របស់ក្រុមហ៊ុន Samsungកាលពីពេលថ្មីៗ រីឯសេចក្ដីរាយការណ៍មួយផ្សេងទៀតចេញផ្សាយនៅលើគេហទំព័រ phonearena ឱ្យដឹងថា មានការឆេះខ្លោចទូរស័ព្ទ OnePlus One មួយគ្រឿង ដែលប្រើប្រាស់ដោយអតិថិជនឥណ្ឌា។ តាមសេចក្ដីរាយការណ៍ថា លោកបានទុក OnePlus One សាកថ្មចោលនៅក្បែរខ្លួនលោកខណៈពេលកំពុងគេងលក់ តែក្រោយពីភ្ញាក់ពីគេង ក៏ឃើញទូរស័ព្ទរបស់ខ្លួននេះឆេះចេញអណ្ដែតភ្លើងបាត់ទៅហើយ។ បើតាមពាក្យសំដីបុរសនោះលោកថា បានយកទូរស័ព្ទ OnePlus របស់ខ្លួនសាកថ្មរយៈពេលប្រហែល ២ម៉ោង មុនពេលវាឆេះខ្លោចបែបនេះ។ ការឆេះនេះ អាចមានករណីច្រើនផ្សេងគ្នា គឺប្រហែលដោយសារកំហុសមកពីការសាកថ្មមិនបានត្រឹមត្រូវ ឬការប្រើសាកថ្មកូពី (copy) ឬប្រើប្រាស់ថ្មីកូពី (copy) ប៉ុន្តែវាគេសង្ស័យថា អាចមិនមែនដោយសារករណីទាំងនេះនោះទេ។ លោក Gosain ដែលជាម្ចាស់ OnePlus One បាននិយាយថា “មិនដែលប្រើឆ្នាំងសាកច្រឡូកច្រឡំ ផ្សេងក្រៅពីឆ្នាំងសាកហ្សីននោះទេ” នេះមានន័យថា ករណីឆេះនេះ អាចដោយសារកំហុសផលិតផលទូរស័ព្ទខ្លួនឯង។ គាត់យកទូរស័ព្ទ OnePlus នោះទៅរកសេវាកម្មជួសជុល ហើយត្រូវជាងទូរស័ព្ទណែនាំ ឱ្យផ្លាស់ប្ដូរទូរស័ព្ទថ្មីទៅប្រើ OnePlus 3 តែម្ដងទៅ ព្រោះវាខូចស្ទើរទាំងស្រុងទៅហើយ។ ទោះជាយ៉ាងណា លោកស្វែងរកសំណងជាប្រាក់បានខ្លះ ពីក្រុមហ៊ុនទូរស័ព្ទដែលបានលក់ OnePlus នេះឱ្យលោក ប៉ុន្តែគេមិនដឹងពីចំនួនដែល Gosain ទទួលបានទេ។ លោក ទំនងជាចង់ផ្លាស់ប្ដូរទៅប្រើ iPhone របស់ Apple វិញ។

main82

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក៏ទើបកើតមានករណីផ្ទុះឆេះ Galaxy Note 7 របស់ Samsung ផងដែរ។ ដែលគេមិនទាន់ច្បាស់នូវមូលហេតុបណ្ដាឱ្យផ្ទុះឆេះនេះនោះទេ គ្រាន់តែករណីផ្ទុះនេះ គឺនៅពេលកំពុងសាកថ្មជាមួយ USB Type C៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ Phone Arena
X
5s